អត្ថបទពាណិជ្ជកម្ម
ការប្រកួត​ដាក់​បាតដៃ​លើ​រថយន្ត SUBARU PALM CHALLENGE 2018 ត្រលប់​មកវិញ​ជាមួយ​រង្វាន់​ដ៏​សន្ធឹកសន្ធាប់​
18, Jul 2018 , 5:22 pm        
រូបភាព
​កម្មវិធី​ប្រកួត​ដាក់​បាតដៃ​លើ​រថយន្ត  SUBARU PALM CHALLENGE 2018 បាន​ត្រលប់​មកវិញហើយ ជាមួយនឹង​រង្វាន់​ដ៏​សន្ធឹកសន្ធាប់​។ កម្មវិធី​នេះ បាន​ឈានដល់​ឆ្នាំ​ទី​៨​ហើយ ពោលគឺ​នឹង​ប្រព្រឹត្តទៅ នៅ​ថ្ងៃទី​២៦ ខែ សីហា ឆ្នាំ​២០១៨ ចាប់ផ្តើម​ចាប់ពី​ម៉ោង​៨​ព្រឹក ដល់​ម៉ោង​៩​យប់ នៅ​ផ្សារ​ទំនើប​សុ​វណ្ណា រាជធានី​ភ្នំពេញ​។​

​បេក្ខជន បេ​ក្ខ​នារី ចំនួន ៦០​រូប នឹងចូលរួម​ការប្រកួត​ដ៏​ស្វិតស្វាញ​នេះ ដោយ​ជំនះ​ភាព​នឿយហត់ និង​អាកាសធាតុ ដើម្បី​ដណ្តើមយក​សិទ្ធិ ១០​កន្លែង ចូលរួម​ការប្រកួត​យ​ក​វង្វាន់​ធំ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ នៅ​ប្រទេស​សិង្ហ​បុរី នៅ​ចុងខែ​តុលា​ខាងមុខនេះ​។​

​ដើម្បី​អាច​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​នេះ​បាន បេក្ខជន​ទាំងពីរ​ភេទ ត្រូវមាន​អាយុ​ចាប់ពី ១៨ ឆ្នាំ​ឡើងទៅ មាន​កាយសម្បទា​រឹងមាំ ទាំង​ផ្លូវកាយ និង​ស្មារតី ដែល​អាច​ធន់​ជាមួយ​ការប្រកួត​ដ៏​ស្វិតស្វាញ​នេះ​បាន​។ ការប្រកួត​នេះ នឹង​ជ្រើស​រើសយក​បេក្ខជន​ដែល​អាច​ឈរ ដាក់​បាតដៃ​លើ​រថយន្ត​ចុងក្រោយ ចំនួន​១០​រូប​ប៉ុណ្ណោះ ជា​តំណាង​ឲ្យ​ប្រទេស​កម្ពុជា ទៅ​ចូលរួម​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ នៅក្នុង​ប្រទេស​សិង្ហ​បុរី ចាប់ពី​ថ្ងៃទី​២៧ ដល់​ថ្ងៃទី​៣០ ខែតុលា​។

​បេក្ខជន​១០​នាក់​នេះ ត្រូវ​ប្រកួត​ជាមួយ​បេក្ខជន​ជ័យលាភី​មកពី​បណ្តា​ប្រទេស​ដទៃទៀត ក្នុង​តំបន់ ដូចជា​ប្រទេស​សិង្ហ​បុរី ម៉ាឡេស៊ី ហ្វីលីពីន ថៃ វៀតណាម តៃវ៉ាន់ ហុងកុង និង​ចិន ដើម្បី​ដណ្តើមយក​រង្វាន់​ធំ គឺ​រថយន្ត Subaru XV 2.0i-S មួយគ្រឿង ដែលមាន​តម្លៃ ៥៥,០០០ ដុល្លារ​។​



​ដើម្បី​ឈ្នះ​រង្វាន់​ធំ បេក្ខជន បេ​ក្ខ​នារី ត្រូវដាក់​បាតដៃ​របស់ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ នៅលើ​សញ្ញា​បាតដៃ នៅលើ​រថយន្ត ស៊ូ​បា​រុ និង​ជា​បេក្ខជន​ចុងក្រោយ​តែ​ម្នាក់​គត់ ដែល​ដាក់​បាតដៃ​លើ​រថយន្ត​។ កម្មវិធី​នេះ​ចាប់ផ្តើម​ទទួល​ពាក្យ​ពីថ្ងៃ​នេះ រហូតដល់​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១៨ វេលា​ម៉ោង ៥ ល្ងាច​។​

​តើ​អ្នក​ត្រៀមខ្លួន​ហើយ​ឬ​នៅ​? សូម​រួសរាន់​បំពេញ​ពាក្យ​ចូលរួម​ការប្រកួត ដើម្បី​មានឱកាស​ឈ្នះ​រថយន្ត​ទំនើប Subaru XV 2.0i-S មួយគ្រឿង ដែលមាន​តម្លៃ  ៥៥,០០០​ដុល្លារ​។ សម្រាប់​ពត៌មាន​បន្ថែម​អំពី​ការចុះឈ្មោះ និង​លក្ខ​ណ្ឌ​នៃ​ការប្រកួត សូម​អញ្ជើញ​មកកាន់​ក្រុមហ៊ុន ម៉ូ​ធ័​រ​អ៊ី​ម៉េជ ខេ​ម​បូ​ឌា ដែលមាន​អាសយដ្ឋាន នៅ​អគារ​លេខ ១៧៥-១៧៩ មហាវិថី​សហព័ន្ធ​រុស្សី រាជធានី​ភ្នំពេញ ឬ​ទំនាក់ទំនង​តាមរយៈ លេខ​ទូរស័ព្ទ​០៨៩ ៩៩៩ ៦៩៨ និង​លេខ​០១៦ ៣០៣ ៤០៤៕

( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com