ពីនេះ ពីនោះ
ការអប់រំ​គឺជា​អាវុធ​ដ៏​មាន​ឥទ្ធិពល​បំផុត​ដែល​អ្នក​អាច​ប្រើ​ដើម្បី​ផ្លាស់ប្តូរ​ពិភពលោក​
18, Jul 2018 , 9:19 pm        
រូបភាព
រូបថត AFP
រូបថត AFP
ដោយ: ថ្មីៗ
​ពលរដ្ឋ​អាហ្វ្រិក​ខាងត្បូង នៅ​ថ្ងៃទី​១៨ ខែកក្កដា នេះ នាំគ្នា​ប្រារព្ធ​ខួបកំណើត​១០០​ឆ្នាំ​របស់​វីរបុរស​ខ្លួន គឺ​លោក Nelson Mandela ដែលជា​អតីត​ប្រធានាធិបតី និង​ជា​ជ័យលាភី​ពានរង្វាន់​ណូបែល​សន្តិភាព​។ ថ្វីត្បិតតែ​លោក​បានទទួល​មរណភាព​កាលពី​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៣ ក៏ដោយ ប៉ុន្តែ​គុណបំណាច់​ដ៏​ធំធេង​របស់គាត់ មានតម្លៃ​ជា​អមតៈ​សម្រាប់​ប្រជាជាតិ​អាហ្វ្រិក​ខាងត្បូង​។​



​សំដី​មាស​របស់លោក Nelson Mandela មាន​ឥទ្ធិពល​យ៉ាងខ្លាំង​ដល់​មនុស្សជាតិ​នានា​លើ​ពិភពលោក​។ សារព័ត៌មាន ThmeyThmey សូម​ដកស្រង់​សំដី​ដ៏​មានន័យ​មួយ​ឃ្លា​របស់លោក ទាក់ទង​នឹង​អប់រំ ដូចខាងក្រោម​៖

«​ការអប់រំ​គឺជា​អាវុធ​ដ៏​មាន​ឥទ្ធិពល​បំផុត​ដែល​អ្នក​អាច​ប្រើ​ដើម្បី​ផ្លាស់ប្តូរ​ពិភពលោក​»​។
Education is the most powerful weapon which you can use to change the world .



© រក្សាសិទ្ធិដោយ thmeythmey.com