ជាតិ
សេដ្ឋកិច្ច
ចំណូលគយពីយានយន្តកើនឡើងខ្ពស់ នៅក្នុងឆមាសទី១ឆ្នាំនេះ
× ភ្នំពេញ៖ រដ្ឋាភិបាលប្រមូលចំណូលពន្ធគយ និងអាករបានចំនួន ១១៧២លានដុល្លារអាមេរិក នៅក្នុងរយៈពេល៦ខែដើមឆ្នាំនេះ ដែលកើនឡើង ២៧,៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០១៧។
លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានឲ្យដឹងថា ការប្រមូលចំណូលពីមុខទំនិញយានយន្តមានកំណើន ៤០,៥ភាគរយ, ប្រេង និងថាមពលកើន ១០,៥ភាគរយ, គ្រឿងសំណង់កើន ២៦,៦ភាគរយ និងមុខទំនិញផ្សេងៗ ២៧ភាគរយ។
លោក គុណ ញឹម ត្រូវបានស្រង់សំដីដោយសារព័ត៌មាន Freshnews នៅក្នុងកិច្ចប្រជុំបូកសរុបបាយការណ៍ប្រចាំឆមាសទី១ ទៀតថា ចំណូលពន្ធគយ ១១៧២លានដុល្លារនេះ គឺស្មើនឹង ៥៦,៧ភាគរយនៃផែនការប្រចាំឆ្នាំ៕
© រក្សាសិទ្ធិដោយ thmeythmey.com