ជាតិ
ស្រែប្រមាណ៦០០ហិចតានៅកំពង់ស្ពឺ បានលិច ដោយសារទឹកជំនន់
× ភ្លៀងធ្លាក់ខ្លាំងប៉ុន្មានថ្ងៃជាប់គ្នា បានធ្វើឲ្យទំនប់បរសេដ្ធ នៅឃុំបរសេដ្ធ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ បានដាច់ពីគ្នា បណ្តាលឲ្យទឹកហូរជន់លិចដីស្រែនៅទីនោះ ចំនួន៥៨៦ហិចតា។ នេះជាការបញ្ជាក់របស់លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ដែលបានប្រាប់សារព័ត៌មានថ្មីៗ នាព្រឹកនេះ។
អភិបាលខេត្តរូបនេះ បានឲ្យដឹងទៀតថា ទោះជាយ៉ាងនេះក្តី ប៉ុន្តែស្ថានភាពជំនន់ទឹកភ្លៀងនាពេលនេះ មានសភាពល្អប្រសើរជាងម្សិលមិញច្រើន ដោយតំបន់ជន់លិចមួយចំនួនចាប់ផ្តើមស្រក់ជាបណ្តើរៗ។
ជាមួយគ្នានេះ លោក ក៏បានសហការជាមួយកងរាជអាវុធហត្ថ និងប៉ូលិស ចុះចែកស្បៀងមួយចំនួន ដល់ប្រជាពលរដ្ឋ៣៥គ្រួសារ ដែលបានជម្លៀសទៅទីទួលសុវត្ថិភាព កាលពីថ្ងៃទី១៧ ខែកក្កដា៕
លោក វ៊ី សំណាង អភិបាលខេត្តកំពងស្ពឺTag:
ទឹកជំនន់
វ៉ី សំណាង
ភ្លៀង
© រក្សាសិទ្ធិដោយ thmeythmey.com