អត្ថបទពាណិជ្ជកម្ម
សាណូ​ហ្វី​កម្ពុជា រៀបចំ​សិក្ខាសាលា​ស្តីពី «​សារប្រយោជន៍​នៃ​កាល់ស្យូម​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​» មាន​អ្នកចូលរួម​ជាង​៣៥០​គ្រួសារ​
19, Jul 2018 , 4:49 pm        
រូបភាព
ដោយ:
​ក្រុមហ៊ុន​សាណូ​ហ្វី​កម្ពុជា សហការ​ជាមួយ​សមាគម​ឆ្មប​កម្ពុជា បានរៀបចំ​សិក្ខាសាលា​ជា​លើក​ទី​២ ស្តីពី «​សារប្រយោជន៍​នៃ​កាល់ស្យូម​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​» ទៅកាន់​អ្នកចូលរួម​ប្រមាណ​ជាង​៣៥០​គ្រួសារ​។ ក្នុងនោះ​មាន​ស្ត្រី​មាន​ផ្ទៃពោះ​ចំនួន ៦៥​នាក់ អ្នក​ម្តាយ​ជិត​២៧០​នាក់ និង​កុមារ​ជាង​៤០០​នាក់​។ សិក្ខាសាលា​ជា​លើក​ទី​២ បាន​ប្រព្រឹត្តទៅ​នៅ​សណ្ឋាគារ​ខេមរា​បាត់ដំបង​១ ខេត្តបាត់ដំបង​កាលពី​ថ្ងៃទី​១៥ កក្កដា ២០១៨ ខណៈ​លើក​ទី​១ ធ្វើ​នៅ Kids City ក្នុង​រាជធានី​ភ្នំពេញ កាលពីដើម​ខែកក្កដា​។​


​អ្នកស្រី Monsinee Sathirakawinskul ប្រធាន​ប្រតិបត្តិ​ផ្នែក CHC ប្រចាំ​ក្រុមហ៊ុន​សាណូ​ហ្វី​កម្ពុជា បាន​គូសបញ្ជាក់ថា សិក្ខាសាលា​នេះ មាន​គោលបំណង​ផ្តល់​ការអប់រំ​ដល់​ស្ត្រី​ជា​ម្តាយ ស្ត្រី​មាន​ផ្ទៃពោះ ស្ត្រី​ស្ថិតក្នុង​វ័យ​បន្ត​ពូជ ឲ្យ​ទទួលបាន​ការយល់ដឹង​កាន់តែច្បាស់ អំពី​សារសំខាន់​នៃ​អាហារូបត្ថម្ភ​ដ៏​ត្រឹមត្រូវ​សម្រាប់​ពួកគេ និង​កុមារ​។ ជាពិសេស​សារសំខាន់​នៃ​កាល់ស្យូម​តែម្តង​។ សិក្ខាសាលា​នេះ ក៏​ផ្តល់​ការអប់រំ​ដល់​ស្ត្រី ស្ដីពី​ការ​មាន​ផ្ទៃពោះ និង​ភាពជា​ម្តាយ​ផងដែរ​។ អ្នកស្រី Monsinee បាន​បន្ថែមទៀតថា​៖« យើង​មាន​គោលដៅ​បម្រើ​ជូន​ប្រជាជន​កម្ពុជា ទទួលបាន​សុខភាព​កាន់តែ​ល្អប្រសើរ​ឡើង និង​ជីវិត​ដ៏​ពេញលេញ​។ តាមរយៈ​កិច្ចសហការ​មួយ​នេះ យើង​មាន​គម្រោង​បញ្ជ្រាប​ការយល់ដឹង អំពី​សារសំខាន់​នៃ​កាល់ស្យូម​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ ឲ្យ​បាន​កាន់តែ​ទូលំទូលាយ នៅតាម​បណ្តា​ខេត្ត​ក្រុង​សំខាន់ៗ​ដូចជា រាជធានី​ភ្នំពេញ ខេត្តបាត់ដំបង កំពង់ចាម និង​សៀមរាប ដោយ​រំពឹងថា​នឹង​អាចមាន​អ្នកចូលរួម​ប្រមាណ​ជាង ១៥០០ គ្រួសារ​»​។​


 
​ក្នុង​សិក្សា​សាលា​នោះ លោកស្រី ឆាយ ស្វែង​ជាអាទិ៍ ប្រធាន​សមាគម​ឆ្មប​កម្ពុជា ក៏បាន​គូសបញ្ជាក់ថា​ពី​សារសំខាន់ នៃ​កិច្ចសហការ​រវាង​សមាគម​ឆ្មប​កម្ពុជា និង​ក្រុមហ៊ុន​សាណូ​ហ្វី​នេះដែរ​។ លោកស្រី ឆាយ ស្វែង​ជាអាទិ៍ លើកឡើងថា កិច្ចសហការ​រវាង​សមាគម​ឆ្មប​កម្ពុជា និង​ក្រុមហ៊ុន​សាណូ​ហ្វី ពិត​ជាមាន​សារសំខាន់ និង​ចាំបាច់ ហើយ​វា​ពិតជា​បានផ្តល់​ផលប្រយោជន៍​យ៉ាងច្រើន សម្រាប់​ស្ត្រី​ដែលមាន​ផ្ទៃពោះ និង​ស្ត្រី​ដែល​ត្រៀមខ្លួន​មាន​ផ្ទៃពោះ​។​
 
​សូមបញ្ជាក់ថា ក្រៅ​តែ​ស្វែងយល់​ពីសារ​ប្រយោជន៍​នៃ​កាល់ស្យូម អ្នកចូលរួម​ក្នុង​សិក្ខាសាលា​នេះ ទទួលបាន​ការពិគ្រោះ​យោបល់​ពី​គ្រូពេទ្យ​ជំនាញ ស្តីពី​អាហារូបត្ថម្ភ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ ការពិនិត្យ​សុខភាព ដូចជា​ការ​វាស់​ចង្វាក់​បេះដូង​ទារក​ក្នុង​ផ្ទៃ ការពិនិត្យ​ផ្ទៃពោះ និង​វាស់​សម្ពាធ​ឈាម​សម្រាប់​ស្ត្រី​ជា​ម្តាយ​ជាដើម​។ ក្នុង​សិក្ខាសាលា​នេះ ក៏​រៀបចំ​ឲ្យ​មាន​ជា​វគ្គ​សំណួរចម្លើយ និង​ការធ្វើ​បទ​បង្ហាញ ពី​សំណាក់​គ្រូពេទ្យ​ជំនាញ​ថែម​ទៀតផង​។ 
 
​អ្នកចូលរួម​ក្នុង​សិក្ខាសាលា​នេះ ក៏បាន​សម្តែង​ការពេញចិត្ត និង​លើកឡើងថា ពួកគាត់​ទទួលបាន​ចំណេះដឹង​ថ្មីៗ អំពី​សារសំខាន់​នៃ​កាល់ស្យូម ដែល​ជួយ​ឲ្យ​ពួកគាត់ មានការ​យកចិត្តទុកដាក់ ចំពោះ​ប្រភេទ​អាហារ​ដែល​សម្បូរ​កាល់ស្យូម សម្រាប់​ការលូតលាស់​ឆ្អឹង និង​កម្ពស់​របស់​កុមារ និង​ការការពារ​ខ្លួន​ពួកគាត់​ផ្ទាល់ ពី​ជំងឺ​បម្រុង​ក្រឡាភ្លើង ការ​សម្រាលកូន​មុន​ខែ និង​ជំងឺ​ពុក​ឆ្អឹង​ជាដើម​។​


 
​តាម​ការណែនាំ​របស់​អង្គការ​សុខភាព​ពិភពលោក ស្ត្រី​មាន​ផ្ទៃពោះ​គួរ​ទទួលទាន​កាល់ស្យូម ឲ្យ​បាន​គ្រប់គ្រាន់​ជា​រៀងរាល់ថ្ងៃ ចាប់ពី​សប្តាហ៍​ទី​២០​នៃ​ការ​ពពោះ​។​
 
​ការបន្ថែម​កាល់ស្យូម ១០០០ មី​ល្លី​ក្រាម​ក្នុង​មួយថ្ងៃ អាចជួយ​កាត់បន្ថយ​ហានិភ័យ​ជំងឺ​បម្រុង​ក្រឡាភ្លើង បាន​ពី ៣១ ភាគរយ ទៅ​៦៥​ភាគរយ និង​កាត់បន្ថយ​ហានិភ័យ នៃ​ការ​សម្រាលកូន​មិន​គ្រប់​ខែ​បាន​២៤​ភាគរយ នេះ​បើតាម​ការសិក្សា​របស់ Nutrition Reviews​។ 
 
​នៅ​កម្ពុជា​កុមារ​ប្រហែល ៣២​ភាគរយ ដែលមាន​អាយុ​ក្រោម​៥​ឆ្នាំ មាន​ជំងឺ​ក្រិន ដោយសារ កង្វះ​កាល់ស្យូម​។ នេះ​បើតាម​ការសិក្សា​របស់ CDSH ក្នុង​ឆ្នាំ​២០១៤​។​


 
​គួរ​រំលឹក​ផងដែរ​ថា សាណូ​ហ្វី​កម្ពុជា ដែលជា​ក្រុមហ៊ុន​ឱសថ​លំដាប់​ពិភពលោក សហការ​ជាមួយ​សមាគម​ឆ្មប​កម្ពុជា នឹង​បន្តធ្វើ​សិក្ខាសាលា​នេះ តាម​បណ្តា​ខេត្ត ក្រុង​នានា ជា​បន្តបន្ទាប់​ទៀត​។ ក្នុងនោះ​ខេត្តកំពង់ចាម រៀបចំ​នៅ​ថ្ងៃទី​១២ សីហា ២០១៨ ។ ខេត្តសៀមរាប រៀបចំ​នៅ​ថ្ងៃទី​២៦ សីហា ២០១៨ និង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី ១៩ សីហា ២០១៨ និង​ទី ២ ខែកញ្ញា ២០១៨​។​
 
​សិក្ខាសាលា​នេះ​ធ្វើឡើង ២​ពេល គឺ​ពេលព្រឹក និង​ពេល​រសៀល ហើយ​បើកទូលាយ​សម្រាប់​សាធារណជន​ទូទៅ​។ ជាពិសេស​ផ្តោត​សំខាន់​លើ​ស្ត្រី​មាន​ផ្ទៃពោះ ដែល​ត្រៀមខ្លួន​ធ្វើជា​ម្តាយ ស្ត្រី​ជា​ម្តាយ ស្ត្រី​ដែល​ស្ថិតក្នុង​វ័យ​បន្ត​ពូជ និង​កុមារ​៕






 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com