ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
សេដ្ឋកិច្ច
អ្នកនឹងលែងបារម្ភបញ្ហាទាំងនេះ នៅពេលក្លាយជាបុគ្គលិកAMK
× ការធានារ៉ាប់រងថ្លៃព្យាបាលសុខភាពបុគ្គលិក និងសមាជិកគ្រួសារ គឺជាអត្ថប្រយោជន៍មួយក្នុងចំណោមអត្ថប្រយោជន៍ជាច្រើនទៀត ដែល អេ អឹម ខេ កំពុងផ្តល់ជូនបុគ្គលិក។ ការធានារ៉ាប់រងថ្លៃព្យាបាលសុខភាពបុគ្គលិក និងសមាជិកគ្រួសារនេះ គឺជាអត្ថប្រយោជន៍មួយដែលកំពុងមានការចាប់អារម្មណ៍ខ្លាំង ក្នុងការផ្តល់ភាពកក់ក្តៅផ្នែកហិរញ្ញវត្ថុ ដល់បុគ្គលនៅពេលមានសមាជិកគ្រួសារនៅពេលមានជំងឺ។
ហេតុអ្វីបានជា AMK សុខចិត្តចំណាយច្រើន ដើម្បីផ្តល់ជូនការធានារ៉ាប់រងថ្លៃព្យាបាលសុខភាពទៅដល់បុគ្គលិកយ៉ាងដូច្នេះ? សូមទស្សនាវីដេអូខាងក្រោមនេះ៖
អ្នកស្រី ពាំង ពិសាខ នាយិកាប្រតិបត្តិធនធានមនុស្សនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK បានឲ្យដឹងថាមូលហេតុចម្បងដែល អេ អឹម ខេ ពិចារណាការផ្តល់ធានារ៉ាប់រងថ្លៃព្យាបាល១០០% ចំពោះព្យាបាលជំងឺបុគ្គលិក និងសមាជិកគ្រួសារ ព្រោះថា អេ អឹម ខេ ចង់ជួយលើកកម្ពស់ជីវភាពរស់នៅរបស់បុគ្គលិក ដោយមិនចំាបាច់ត្រូវណាយបន្ថែមខណៈខ្លួន ឬសមាជិកគ្រួសារមានបញ្ហាសុខភាពនោះទេ។ ម្យ៉ាងវិញទៀត នេះគឺជាការផ្តល់ភាពកក់ក្តៅផ្នែកផ្លូវអារម្មណ៍មួយ ដែលបុគ្គលិកទទួលបាននៅពេលដែលខ្លួន ឬសមាជិកគ្រួសារ មានបញ្ហាសុខភាពហើយមានការយកចិត្តទុកដាក់ពីស្ថានប័នរបស់ខ្លួនផងដែរ។
គួរបញ្ជាក់ផងដែរថា ក្នុងមួយឆ្នាំៗ អេ អឹម ខេ ចំណាយប្រមាណ ៥០ម៉ឺនដុល្លារ ចំពោះការរក្សាអត្ថប្រយោជន៍មួយនេះ សម្រាប់បុគ្គលិក ក្នុងខណៈពេលដែលពុំមានស្ថានប័នច្រើននោះទេ ដែលផ្តល់អត្ថប្រយោជន៍នេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com