ជាតិ
ផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ៩០ និង១១៥ ត្រូវផ្អាកបណ្ដោះអាសន្ន ដោយសារទឹកជំនន់ រូបភាពបានពីរដ្ឋបាលខេត្តកំពង់ស្ពឺ
× កំណាត់ផ្លូវជាតិលេខ៤ នៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ត្រង់ចំណុចគីឡូម៉ែត្រលេខ៩០ នៅខេត្តកំពង់ស្ពឺ និងត្រង់ចំណុចគីឡូម៉ែត្រលេខ១១៥ នៅខេត្តព្រះសីហនុ និងខេត្តកោះកុង ត្រូវបានផ្អាកចរាចរណ៍បណ្ដោះអាសន្ន នៅព្រឹកថ្ងៃទី២០ ខែកក្កដានេះ ដោយសារទឹកជំនន់ហូរកាត់ផ្លូវ។ នេះបើយោងតាមរដ្ឋបាលខេត្តកំពង់ស្ពឺ។
រដ្ឋបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ទឹកជំនន់ដែលហូរកាត់ផ្លូវនេះ មានប្រវែងជាង ១០០ម៉ែត្រ។ ចំពោះសាធារណជនដែលមានបំណងធ្វើដំណើរទៅខេត្តព្រះសីហនុ និងខេត្តកោះកុង អាចប្រើប្រាស់ផ្លូវវាងតាមផ្លូវជាតិលេខ៤១ និងផ្លូវជាតិ៣ បាន៕
Tag:
ផ្លូវជាតិលេខ៤
ទឹកជំនន់
© រក្សាសិទ្ធិដោយ thmeythmey.com