ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ក្នុងពេល​ព្យាបាល​ដោយ​បាញ់​កាំរស្មី គួរ​ថែរក្សា​ខ្លួន​ដូចម្តេច​ខ្លះទៅ​?
21, Jul 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ការព្យាបាល​ដោយ​បាញ់​កាំរស្មី គឺ​ដើម្បី​ជួយ​ប្រឆាំងនឹង​ជំងឺមហារីក ប៉ុន្តែ​វា​ប្រហែលជា​ធ្វើ​ឲ្យ​អស់កម្លាំង​ទាំង​ផ្លូវកាយ និង​ផ្លូវ​ចិត្តបាន​។ យក​ល្អ​គួរតែ​ព្យាយាម​គេង​ឲ្យ​បាន​ច្រើន ញ៉ាំ​អាហារ​ផ្តល់​សុខភាព និង​អាហារ​មាន​តុល្យភាព ព្រមទាំង​រស់នៅ​ឲ្យ​មាន​សុខ​ភាពល្អ​បំផុត​តាមតែ​អាច​ធ្វើបាន​ក្នុងពេល​ព្យាបាល​បែបនេះ​។ ដើម្បី​ថែរក្សា​សុខភាព​ក្នុងពេល​បាញ់​កាំរស្មី គួរតែ​ធ្វើ​ដូចខាងក្រោម​នេះ​៖


  •     គេង​គ្រប់គ្រាន់​៖ រឿងនេះ​ប្រហែលជា​ត្រូវការ​គេង​ថ្ងៃ​ផង ព្រោះ​ការ​អស់កម្លាំង​អាចជា​ផល​រំខាន​ដ៏​សំខាន់​មួយ​នៃ​ការបាញ់​កាំរស្មី ដែល​អាច​កើតឡើង​យូរ​រហូតដល់ ៦​សប្តាហ៍​ក្រោយពី​ព្យាបាល​ចប់​
  •     ចូរ​ញ៉ាំ​អាហារ​ផ្តល់​សុខភាព និង​មាន​តុល្យភាព​៖ ចូរ​ពិភាក្សា​របប​អាហារ​របស់​អ្នក​ជាមួយ​គ្រូពេទ្យ ជាពិសេស​បើសិនជា​អ្នក​កំពុង​តែមាន​ផល​រំខាន​ដែល​អាចធ្វើ​ឲ្យ​កាន់តែ​ពិបាក​ញ៉ាំ​។
  •     លាង​សម្អាត​ស្បែក​ដែល​រង​ការប៉ះពាល់​ដោយ​កាំរស្មី​ជាមួយនឹង​សាប៊ូ​កូនក្មេង​៖ មិនត្រូវ​ប្រើប្រាស់​ផលិតផល​ណាស់​ទាំងអស់​ដើម្បី​លាង​សម្អាត​ស្បែ​កដោយ​មិនមាន​ការអនុញ្ញាតិ​ពី​គ្រូពេទ្យ​។​
    ចូរ​ប្រាប់​ដល់​ក្រុមគ្រូពេទ្យ​អំពី​ថ្នាំ​ទាំងអស់​ដែល​អ្នក​បាន​ប្រើ​ផង​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com