ពីនេះ ពីនោះ
ព័ត៍មានសុខភាព
វិធី​ព្យាបាល​ការឈឺ​កដោយ​ខ្លួនឯង​
20, Jul 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​អ្នក​ប្រហែលជា​ធ្លាប់មាន​ការឈឺចាប់​ខ្លាំង​នៅ​កញ្ចឹងករ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ដោយសារតែ​នឿយហត់​ខ្លាំងពេក ឬ​ដោយសារតែ​ខំប្រឹង​អោន​មើល​កុំព្យូទ័រ​ជាដើម​។ រឿងនេះ​ក៏​អាច​ដោយសារតែ​ការ​ប្រឹង​របស់​សាច់ដុំ​ដែរ ដែល​ធ្វើ​ឲ្យ​វា​ពិបាក​ក្នុងការ​ងាក់ក្បាល​ទៅ​ចំ​ហៀៗ​។ យ៉ាងណាមិញ មាន​ហេតុផល​ច្រើនណាស់​នៃ​ការឈឺ​កកើតឡើង ប៉ុន្តែ​ផ្នែក​ដ៏​សំខាន់បំផុត​នោះ​គឺ​របៀប​ដែល​អ្នក​អាច​យកឈ្នះ​ការឈឺចាប់​នោះបាន​។ ដូច្នេះ​ខាងក្រោម​នេះ ខ្ញុំ​នឹង​បង្ហាញ​នូវ​គន្លឹះ​មួយចំនួន​ដែល​អ្នក​អាចអនុវត្ត​បាន​៖



​ហាត់ប្រាណ​

​វា​តែងតែ​ជា​គំនិត​ដ៏​ល្អ​មួយ​ក្នុងការ​អនុវត្តន៍​លំ​ហាត់ប្រាណ​នៅ​ករ​ដើម្បី​ជួយ​ពង្រឹង​ដល់​ផ្នែក​នេះ​បាន​។ មាន​វិធី​ហាត់ប្រាណ​នៅ​ក​ច្រើនណាស់​ដែល​អ្នក​អាចធ្វើ​បាន​ដូចជា ការ​បង្វិល​ក្បាល​ជារ​វ​ង្វ​ង់ ឬ​បត់​ក្បាល​ទៅ​ឆ្វេង ទៅ​ស្តាំ​ជាដើម​។ ពិតណាស់ វា​គឺជា​គំនិត​ដ៏​ល្អ​មួយ​ក្នុងការ​ពង្រឹង​ដល់​សាច់ដុំ​ខាងក្នុង​ដែរ ព្រោះ​វា​នឹង​ជួយ​អ្នក​អង្គុយ​បាន​កាន់តែ​ល្អ និង​ថែរក្សា​ឆ្អឹង​កង​ខ្នង​ឲ្យ​ត្រង់ និង​មិន​ឲ្យ​ឈឺចាប់​ទៀត​។

​ស្អំ​ទឹកកក​

​មធ្យោបាយ​ដ៏​ងាយស្រួល​បំផុត​ដើម្បី​បំបាត់​ការឈឺចាប់​នៅ​ក​គឺ​ស្អំ​ទឹកកក​។ សីតុណ្ហភាព​ត្រជាក់​ចេញពី​ទឹកកក​អាចជួយ​បន្ថយ​ការ​រលាក និង​បង្ក​ជាការ​ស្ពឹង​កន្លែង​ឈឺចាប់​បានដែរ​។ បើសិនជា​អ្នក​មិនមាន​ថង់​ស្អំ​ទឹកកក​ទេ អ្នក​អាច​ប្រើប្រាស់​ផ្លែក្រូច ឬ​ប៉ោម​ដែល​កក​រឹង​មក​ស្អំ​ក៏បាន​ដែរ​។ ចូរ​ប្រាកដថា អ្នក​មិនបាន​ប្រើ​ទឹកកក​ស្អំ​នៅលើ​ស្បែក​ដោយផ្ទាល់​ទេ ព្រោះ​វា​អាចធ្វើ​ឲ្យ​រលាក​ស្បែ​កបាន​។

​ងូតទឹក​អំបិល​

​អ្នក​ក៏​គួរតែ​ព្យាយាម​ងូតទឹក​អំបិល​ដើម្បី​ជួយ​បន្ថយ​ការ​តឹង​សាច់ដុំ បំបាត់​ការឈឺចាប់ និង​បន្ថយ​ស្ត្រេ​ស​ដែល​អ្នក​កំពុង​តែមាន​បានដែរ​។ ទឹកអំបិល​ប្រភេទ Epsom ផ្ទុក​ទៅដោយ​ជាតិ Magnesium Sulfate ដែលជា​ភ្នាក់ងារ​ផ្តល់​ភាព​ធូ​ដល់​សាច់ដុំ​បែប​ធម្មជាតិ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com