ជាតិ
បេ​ប៊ី អោត​ឡេ​ត មាន​លក់​សៀវភៅ​កុមារ​ជាច្រើន​ប្រភេទ​ដែល​ពិសេស និង​ប្លែក​ពី​សៀវភៅ​កុមារ​ទូទៅ​
20, Jul 2018 , 4:56 pm        
រូបភាព
ដោយ:
​កូនសៀវភៅ​តូចៗ គួរ​ឲ្យ​ស្រឡាញ់​សម្រាប់​កុមារ​តូចៗ ក៏មាន​លក់​នៅ​ហាង​ទំនិញ​កុមារ បេ​ប៊ី អោត​ឡេ​ត​ដែរ​។ បេ​ប៊ី អោត​ឡេ​ត បាន​នាំចូល​សៀវភៅ​សម្រាប់​កុមារ​ជាច្រើន​ប្រភេទ ហើយ​សៀវភៅ​ទាំងនោះ​សុទ្ធសឹង​តែមាន​លក្ខណៈពិសេស​ប្លែក​ពី​សៀវភៅ​កុមារ​ធម្មតា​។



សៀវភៅ​ទាំងនោះ​មានដូចជា​សៀវភៅ​ដែល​អនុញ្ញាត​ឲ្យ​កុមារ​អាន​បាន​នៅពេល​ពួកគេ​លេង​ទឹក និង​មានកូន​ទា​ជ័រ​សម្រាប់​ពួក​កម្សាន្ត​ជាមួយ​ផង​។ សៀវភៅ​ដែល​និយាយ​ពី​សត្វព្រៃ​ជា​ភាសា​អង់គ្លេស​។ សៀវភៅ​ដែល​បង្រៀន​ឲ្យ​ក្មេង​ស្គាល់​អក្សរ​អង់គ្លេស និង​ស្គា​ល់ពី​វត្ថុ​ប្រើប្រាស់​ប្រចាំថ្ងៃ​ផ្សេងទៀត​។ សៀវភៅ​ដែល​បង្រៀន​ក្មេង​រៀន​រាប់​លេខ និង​គណនា​លេង​ផងដែរ​។​



 
​នេះ​ជា​សៀវភៅ​ប្រើ​សម្រាប់​ឲ្យ​ក្មេង​អាន​បាន នៅពេល​ពួកគេ​លេង​ទឹក និង​មានកូន​ទា​ចំនួន​៣​ផងដែរ ដើម្បី​ឲ្យ​ពួកគេ​លេង ព្រម​គ្នា​នឹង​ការអាន​។​



​នេះ​ជា​សៀវភៅ​ដែល​និយាយ​ពី​សត្វព្រៃ​ជា​ភាសា​អង់គ្លេស និង​មាន​តុក្កតា​នៃ​ពពួក​ទាំង​នេះដែរ​។​




 
​មាន​រូប​ក្បាល​តុក្កតា ដែល​និយាយ​ពីស​ត្វ និង​រូបរាង​សត្វ​នៅក្នុង​សួនសត្វ​។​


 
​នេះ​ជា​សៀវភៅ​ដែល​បង្រៀន​ឲ្យ​ក្មេង​ស្គាល់​អក្សរ​អង់គ្លេស និង​ស្គា​ល់ពី​វត្ថុ​ប្រើប្រាស់​ប្រចាំថ្ងៃ​ផ្សេងទៀត​។​

​សៀវភៅ​នេះ បង្រៀន​ឲ្យ​ក្មេង​រៀន​រាប់​លេខ និង​មាន​ភាព​ទាក់ទាញ​ដោយសារ​វា​មាន​ជ័រ ដែល​ចុច​ទៅ​លឺ​សំឡេង​។ ដូច្នេះ​ពួកគេ​អាច​ឆាប់​ចំណាំ​លេខ និង​រហ័ស​ចេះ​រាប់ និង​បូកលេខ​។​
 
 




 
​នេះ​ជា​ប្រភេទ​សៀវភៅ​ដែល​បង្រៀន​ក្មេង​រៀន​ចែកលេខ​។ ក៏មានដែរ​សៀវភៅ និង​បូក ដក​លេខ​។







​លោកអ្នក​អាច​រក​ជាវ​បាន​សៀវភៅ​ក៏​គួរ​ស្រឡាញ់ និង​មាន​ប្រយោជន៍​សម្រាប់​កូនៗ​លោកអ្នក​ទាំងនេះ​បាន​នៅ​ហាង​បេ​ប៊ី អោត​ឡេ​ត ទាំងបី​សាខា​។ ហាង Baby Outlet ដែលមាន​លក់​ផលិតផល​ទារក កុមារ និង​ស្ត្រី​មាន​ផ្ទៃពោះ​ជាង​១​ម៉ឺន​មុខ​។ Baby Outlet បី​សាខា​៖ សាខា​ទី​១ ទីតាំងនៅ​ទល់មុខ​សាលាបឋមសិក្សា​ទួលគោក​។ សាខា​ទី​២ នៅក្រោយ​ទីស្តីការគណៈរដ្ឋមន្ត្រី​។ និង​សាខា​ទី​៣ មាន​ទីតាំង​នៅតាម​បណ្តោយ​មហាវិថី​ព្រះ​នរោត្តម​ជាប់​សាលា​បញ្ញា​សាស្ត្រ​កម្ពុជា​។  ទំនាក់ទំនង​ទូរ​សព្ទ​លេខ  017 222 978 / 017 886 685 និង 017 888 292 ៕



Tag:
 បេ​ប៊ី អោត​ឡេ​ត​
  សៀវភៅ​កុមារ​
© រក្សាសិទ្ធិដោយ thmeythmey.com