ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ដឹង​អត់ថា ហេតុអ្វី​បានជា​អ្នក​ត្រូវ​ញ៉ាំ​អាហារ​សម្បូរ​អ័រម៉ូន​ភេទ​មនុស្ស​ស្រី​ទេ​?
21, Jul 2018 , 1:59 pm        
រូបភាព
ដោយ: ថ្មីៗ
​មនុស្ស​ភាគច្រើន​គិតថា មនុស្ស​ស្រី​ច្រើន​តែងតែ​ផ្លាស់ប្តូរ​អារម្មណ៍​គ្រប់​ពេលដែល​អ័រម៉ូន​ភេទ​របស់​នាង​គឺ អេ​ស្ត្រូ​ជែ​ន ឡើង​ខ្ពស់​។ មែនហើយ វា​មានការ​ពិតជា​ច្រើន​អំពី​រឿងនេះ​ចាប់តាំងពី​ពេល​អ័រម៉ូន​មួយ​នេះ​មាន​ការឡើង​ចុះៗ​មិន​ទៀងទាត់​។ ចាប់តាំងពី​ការ​ក្តៅ​ពេញ​ខ្លួន​រហូតដល់​ឡើង​ទម្ងន់ អស់កម្លាំង ខ្សោយ​ផ្លូវភេទ និង​ឈឺក្បាល​ញឹកញាប់ វា​មាន​អាកា​រៈ​ច្រើនណាស់​ដែល​អាច​នឹង​កើតឡើង​ក្នុង​ពេលនេះ​។



​ដូច​អ្នក​ធ្លាប់​ដឹង​ហើយ​ថា អ័រម៉ូន​អេ​ស្ត្រូ​ជែ​ន​គឺជា​អ័រម៉ូន​ដ៏​សំខាន់​មួយ​ក្នុង​រាងកាយ​មនុស្ស​ស្រី​ដោយសារតែ​ក្រៅពី​ថែរក្សា​រដូវ​ឲ្យ​នៅ​ទៀងទាត់ វា​ក៏​ទទួលខុសត្រូវ​លើ​មុខងារ​រាងកាយ​ខុសៗ​គ្នា​ជាច្រើន​នៃ​ផ្លូវ​ប្រដាប់បន្តពូជ ប្រព័ន្ធ​បេះដូង​សរសៃឈាម រចនាសម្ព័ន្ធ​ឆ្អឹង ផ្លូវទឹក​ម៉ូ​ត្រ សក់ និង​ស្បែក​ទៀង​ផង​។ នៅពេលដែល​អ័រម៉ូន​អេ​ស្ត្រូ​ជែ​ន​ចុះ​ទាប ឬ​ឡើង​ខ្ពស់ វា​អាចធ្វើ​ឲ្យ​មានការ​ប្រែប្រួល​រោគសញ្ញា​ជាច្រើន​ដែល​អាច​ពិបាក​ក្នុងការ​ដោះស្រាយ​។

​ដូច្នេះ​តើ​អាហារ​អ្វីខ្លះ​ដែល​អាចជួយ​សម្រួល​ដល់​កម្រិត​អ័រម៉ូន​អេ​ស្ត្រូ​ជែ​ន​របស់​អ្នក​បាន​ទៅ​? ខាងក្រោម​នេះ​គឺជា​អាហារ​មួយចំនួន​តូច​ដែល​អ្នក​គួរតែ​សាកល្បង​ហើយ​៖

​គ្រាប់សណ្តែក​ហរ​ឡាំង​តាវ​

​បើសិនជា​អ្នក​ស្ថិតក្នុង​តម្រូវការ​បង្កើន​ចំនួន​អ័រម៉ូន​អេ​ស្ត្រូ​ជែ​ន អាហារ​មួយ​ដ៏​ល្អ​បំផុត​ដែល​អ្នក​គួរតែ​បន្ថែម​ក្នុង​របប​អាហារ​គួរតែ​ជា​សណ្តែក​ហ័​រ​ឡាំង​តាវ​នេះហើយ​។ សណ្តែក​នេះ​សម្បូរ​ទៅដោយ​សារធាតុ Phytoestrogens ព្រមទាំង​ជាតិ​រ៉ែ​ផ្សេងៗ​ដូចជា ម៉ាញ៉េ​ស្យូ​ម ប៉ូ​តា​ស្យូ​ម ជាតិ​ដែក និង​ប្រូតេអ៊ីន​ដែល​ដើរតួនាទី​ដ៏​សំខាន់​ចំពោះ​សុខភាព​ទូទៅ​។​

​សណ្តែកសៀង

​ប្រភព​មួយ​ដ៏​ល្អ​បំផុត​នៃ​អ័រម៉ូន​អេ​ស្ត្រូ​ជែ​ន​ដែល​អ្នក​អាច​ទទួលបាន​ពី​ទីផ្សារ​នោះ​គឺ​សណ្តែកសៀង​តែម្តង​។ វា​ផ្ទុក​ទោ​ដោយ Phytoestrogens យ៉ាងច្រើន​ដែល​ដើរតួនាទី​ជា Isoflavones ហើយ​អាចមាន​ឥទ្ធិពល​ទៅលើ​ការរំលាយ​អាហារ​ក្នុង​រាងកាយ​ថែមទៀត​។ បើសិនជា​អ្នក​ចង់​បញ្ចូល​វា​ទៅក្នុង​របប​អាហារ អ្នក​អាច​រំលីង​វា​ជាមុនសិន​ចាំ​ទទួលទាន​។ អ្នក​ក៏​អាច​កិន​យក​ទឹក​វា​ដើម្បី​ទទួលទាន​ក៏បាន​ដែរ​។

​តៅហ៊ូ​

​តៅហ៊ូ​គឺជា​ផលិតផល​មួយ​ផលិត​ចេញពី​ទឹក​សណ្តែកសៀង ដែល​សម្បូរ​ទៅដោយ Phytoestrogens ព្រមទាំង Isoflavones ដែល​អាចជួយ​សម្រួល​ដ​ល់​កម្រិត​អ័រម៉ូន​អេ​ស្ត្រូ​ជែ​ន​បាន​ទៀតផង​។ អ្វីដែល​អស្ចារ្យ​អំពី​តៅហ៊ូ​គឺថា វា​អាច​ប្រើ​ដើម្បី​ធ្វើជា​ស៊ុប​បាន​យ៉ាង​ឆ្ងាញ់​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com