ពីនេះ ពីនោះ
អាហារ​ល្អ​បំផុត​ដែល​អាចជួយ​ផ្តល់​ភាព​ឆ្លាត​វៃ​ដល់​ខួរក្បាល​អ្នក​បាន
23, Jul 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ខួរក្បាល​មនុស្ស​យើង​ត្រូវការ​រឿង​ច្រើន​ដើម្បី​អាចជួយ​ឲ្យ​វា​ធ្វើ​ការងារ​ដ៏​សំខាន់ៗ​សម្រាប់​រាងកាយ​បាន​។ សម្រាប់​រឿង​មួយ​គឺ​វា​ជា​សរីរាង្គ​មួយ​ដែល​ផ្តល់​សញ្ញា​ទៅកាន់​បេះដូង​ដើម្បី​ច្របាច់​ឈាម​កាន់តែច្រើន ជាពិសេស​ឈាម​សម្បូរ​អុកស៊ីសែន​ទៅ​រាងកាយ​ទាំងមូល​។ វា​ក៏​ទទួលខុសត្រូវ​លើ​ការថែរក្សា​សួត​ឲ្យ​មាន​ភាព​សកម្ម​ដែរ ដូច្នេះ​អ្នកនឹង​អាច​ដកដង្ហើម​ចេញចូល​បាន​យ៉ាង​ល្អ​។ ប៉ុន្តែ​តើ​អ្នក​កំពុងតែ​ថែរក្សា​ខួរក្បាល​ខ្លួនឯង​ដែរ​ទេ​?



​ជា​អ​កុស​ល្យ មនុស្ស​យើង​មិនបាន​ផ្តល់នូវ​ជីវជាតិ​គ្រប់គ្រាន់​ទៅតាម​តម្រូវការ​របស់​ខួរក្បាល​ឡើយ​តាមរយៈ​ការ​ញ៉ាំ​អាហារ​សព្វថ្ងៃនេះ​។ ដូច្នេះ​តើ​មាន​មធ្យោបាយ​ក្នុងការ​ដោះស្រាយ​រឿងនេះ​ទេ​?​វា​ពិត​ជាមាន តាមរយៈ​ការបន្ថែម​អាហារ​ជំនួយ​ដល់​ខួរក្បាល​ដូចខាងក្រោម​នេះ​៖

​កាហ្វេ​

​មែនហើយ តើ​អ្នក​បានដឹង​អ្វី​ខ្លះទៅ​ចំពោះ​កាហ្វេ​? ការ​ញ៉ាំ​កាហ្វេ​ពេលព្រឹក​តែងតែ​ផ្តល់នូវ​រឿង​ល្អជា​និច្ច​ដល់​ខួរក្បាល​។ ខួរក្បាល​មាន​សារធាតុ​សំខាន់ៗ​ពីរ​យ៉ាង​ដែលមាន​ប្រយោជន៍​ចំពោះ​ខួរក្បាល​នោះ​គឺ អង់​ទី​អុកស៊ីដ​ង់ និង​ជាតិ​កាហ្វេ​អ៊ី​ន​។ ការ​ញ៉ាំ​កាហ្វេ​មិន​ត្រឹមតែ​ល្អ​ក្នុង​ការបង្កើន​ភាពរហ័សរហួន​ខាង​ផ្លូវចិត្ត​ទេ តែ​ក៏​ពង្រឹង​ដល់​អារម្មណ៍​អារម្មណ៍​របស់​អ្នក​ដែរ​។

​បឺ​រី​ពណ៌​ខៀវ​

​មែនហើយ ផ្លែ​បឺ​រី​ពណ៌​ខៀវ​ផ្ទុក​ទោ​ដោយ​អង់​ទី​អុកស៊ីដ​ង់ និង​សារធាតុ​ប្រឆាំង​ការ​រលាក ដែល​វា​ពិតជា​ល្អ​ចំពោះ​ខួរក្បាល​។ រាល់​ការបង្ក​រោគ​ដែល​កើតឡើង​ក្នុង​រាងកាយ អាច​នឹង​បញ្ចេញ​ចោល​ខណៈពេលដែល​អង់​ទី​អុកស៊ីដ​ង់​ការពារ​កោសិកា​ពី​ការខូចខាត ហើយ​ក្នុងនោះ​ក៏មាន​ខួរក្បាល​ផងដែរ​។ ការការពារ​នេះ​អាចជួយ​អ្នក​ពី​ជំងឺ​ភ្លេចភ្លាំង​ថែមទៀត​ផង​។

​ប្រូ​ខូ​លី​

​ចូរ​កុំ​ភ្លេច​បញ្ចូល​បន្លែ​មួយ​នេះ​ទៅក្នុង​របប​អាហារ​អ្នកផង ព្រោះ​វា​ពិតជា​ជួយ​ជម្រុញ​ដល់​សមត្ថភាព​នៃ​ភាព​ឆ្លាត​វៃ​បាន​។ ហេតុផល​មួយ​នៅ​ពីក្រោយ​រឿងនេះ​គឺថា វា​មាន​វីតាមីន K និង​ផ្ទុក​ទៅដោយ​ជីវជាតិ​ជាច្រើន​ដែល​មិន​គ្រាន់​ទែ​ជួយ​ប្រឆាំង​នូវ​ការបង្ក​រោគ​ទាំងឡាយ​ឡើយ ប៉ុន្តែ​ក៏​អាចជួយ​ជម្រុញ​ដល់​មុខងារ​ខួរក្បាល​ទៀត​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com