ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
យុវជនជិត ១០០នាក់ ទទួលបានចំណេះដឹងផ្នែកបច្ចេកវិទ្យាពីជំរំវិទ្យាសាស្ដ្រឆ្នាំទី៣
22, Jul 2018 ,
9:39 pm
រូបភាព
×
ដោយ:
អុីសា រ៉ហានី (Isa Rohany)
សៀមរាប៖ ជំរំវិទ្យាសាស្ដ្រលើកទី៣ បានបិទបញ្ចប់ហើយនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨។ ជំរំវិទ្យាសាស្ដ្រត្រូវបានធ្វើឡើងនៅមជ្ឈមណ្ឌលជាតិយុវជនកម្ពុជា ខេត្តសៀមរាប ដោយមានសិក្ខាកាមសរុប ៩៣នាក់ចូលរួម។ ទោះបីជំរំវិទ្យាសាស្ដ្រនេះផ្តោតលើការបង្រៀនផ្នែកប្រព័ន្ធបច្ចេកវិទ្យាដែលហាក់មានការលំបាក ឬជាចំណេះដឹងថ្មីសម្រាប់យុវជនកម្ពុជាក៏ពិតមែន តែពួកគេអះអាងថា មានការចាប់អារម្មណ៍ និងទទួលបានចំណេះដឹងថ្មី ប្លែក ដែលពួកគេមិនធ្លាប់បានរៀនពីមុនមក។
យុវជនកម្ពុជាជាង ៩០នាក់ ដែលមកពីអង្គភាពចម្រុះ បានចូលរួមក្នុងកម្មវិធីបោះជំរំវិទ្យាសាស្ដ្រ លើកទី៣។ ពួកគេទទួលបានចំណេះដឹងថ្មីៗទាក់ទងនឹងប្រព័ន្ធព័ត៌មានវិទ្យាដូចជាការគូរគំនូដោយប្រព័ន្ធ 3D កម្មវិធីកាត់តវីដេអូ ការតំឡើងរូប៉ូត និងគ្រឿងអេឡិចត្រូនិកផ្សេងៗ។
គរុសិស្សនៃសាលាគរុកោសល្យ និងវិក្រឹតការខេត្តសៀមរាប យុវជន សេរី រម្នី បានឱ្យដឹងថា ខ្លួនបានយល់ដឹងច្រើនទាក់ទងកម្មវិធីជំរំវិទ្យាសាស្ដ្រ គឺទទួលបានចំណេះដឹងថ្មីៗទៅនឹងព័ត៌មានវិទ្យា ការប្រើប្រាស់ប្រព័ន្ធបញ្ជាគ្រឿងអេឡិចត្រូនិចតាមកម្មវិធី App Store ជាដើម។ បន្ថែមពីនេះ រម្នី បានយល់ដឹងផ្នែកវប្បធម៌ និងប្រពៃណីកូរ៉េ តាមរយៈកម្មវិធីចែករំលែកវប្បធម៌ពីយុវជនកម្ពុជា និងកូរ៉េ។
ក្នុងរយៈពេល៣សប្ដាហ៍ រម្នី មានទំនាក់ទំនងដ៏ល្អពីក្រុមយុវជនស្ម័គ្រចិត្តកូរ៉េ និងបានផ្លាស់ប្ដូរវប្បធម៌ និងប្រពៃណីមួយចំនួន ដូចជាបង្រៀនពីភាសា ល្បែងប្រជាប្រិយ និងការរាំកម្សាន្ត។ល។ រម្នី ចង់ឱ្យយុវជនផ្សេងទៀត ងាកមកចូលរួមកម្មវិធីបណ្ដុះបណ្តាលខ្លីៗផ្សេងៗ ដូចជាកម្មវិធីបោះជំរំវិទ្យាសាស្ដ្រនេះ គឺពួកគេនឹងទទួលបានចំណេះដឹង ចំណេះជំនាញដែលពួកគេមិនធ្លាប់បានរៀនពីមុនមក។
ដូចគ្នានេះដែរ កញ្ញា លន់ ឡង់ឌី ដែលបានចូលរួមក្នុងជំរំ បានបង្ហាញអារម្មណ៍រីករាយក្រោយទទួលចំណេះដឹងផ្សេងៗពីខាងយុវជនកូរ៉េ។ កញ្ញាថា កន្លងមកខ្លួនមិនសូវចាប់អារម្មណ៍ទេពីការសិក្សាផ្នែកព័ត៌មានវិទ្យា តែក្រោយសិក្សាក្នុងកម្មវិធីជំរំរួច ធ្វើឱ្យកញ្ញាដឹងពីសារប្រយោជន៍ និងចង់បន្ដសិក្សាផ្នែកនេះតទៀតនាពេលខាងមុខ។ កញ្ញាសង្កេតឃើញថា ពីមុនមិនសូវមានស្ដ្រីច្រើនទេដែលសិក្សាផ្នែកព័ត៌មានវិទ្យានេះ តែបច្ចុប្បន្នតួលេខមានច្រើន ហើយកញ្ញាចង់ឱ្យពួកគេរៀនជំនាញនេះកាន់តែច្រើន ព្រោះថាផ្នែកនេះនឹងជួយឱ្យយុវជនមានចំណេះដឹង និងបំនិនជីវិតថ្មីៗទាក់ទងនឹងព័ត៌មានវិទ្យា។
ជំរំវិទ្យាសាស្ដ្រ ជាសកម្មភាពផ្លែផ្កានៃកិច្ចសហការជាមួយអង្គការដៃគូមូលនិធិនៃក្ដីសង្ឃឹម អាស៊ីអាហ្វ្រិក WHAF របស់កូរ៉េ។ កាលពីឆ្នាំ២០១៦កន្លងទៅ គម្រោងនេះមានគាំទ្រធនធានមនុស្ស បច្ចេកទេស សម្ភារពីសាកលវិទ្យាល័យបច្ចេកវិទ្យា និងអប់រំកូរ៉េ (Korea University of Technology & Education) នៃក្រសួងការងារសាធារណៈរដ្ឋកូរ៉េ។ ជំរំនេះមានរយៈពេល៣សប្ដាហ៍ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ ដោយមានអ្នកចូលរួមសរុប ១៣៥នាក់ ស្រី៦០ ក្នុងនោះសិក្ខាកាមមាន ៩៣នាក់ ស្រី ៦១នាក់។ សិក្ខាកាមទាំងនោះ មានមន្ត្រីនៃមន្ទីរអប់រំខេត្តតាកែវ មន្ទីរអប់រំខេត្តកំពង់ឆ្នាំង គ្រូបច្ចេកទេសនៃវិទ្យាស្ថានពហុបច្ចេកទេសអង្គរ គរុសិស្ស សិស្សានុសិស្ស នៅវិទ្យាល័យខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ។
តាមរបាយការណ៍របស់មន្ត្រីនៃមជ្ឈមណ្ឌលជាតិយុវជនកម្ពុជា លោក ម៉ៅ ប៊ុណ្ណៈ ជំរំវិទ្យាសាស្ដ្របានបែងចែកជា៣ថ្នាក់ គឺថ្នាក់វិទ្យាសាស្ដ្រព័ត៌មានវិទ្យា ថ្នាក់អគ្គិសនី និងអេឡិចត្រូនិក និងថ្នាក់មនុស្សយន្ត។
លោក តូច ជឿន អគ្គនាយក នៃអគ្គនាយកដ្ឋានយុវជន ក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងកោតសរសើរចំពោះការចូលរួមរបស់យុវជនក្នុងជំរំវិទ្យាសាស្ដ្រនេះ។ លោកថា នេះជាការចូលរួមក្នុងកម្មវិធី STEM ដែលក្រសួងបាននិងកំពុងជំរុញឱ្យយុវជនសិក្សា។ លោកបន្ថែមថា៖« យុវជនទាំងអស់ត្រូវចងចាំថា ICT (ព័ត៌មានវិទ្យា) ដើរតួសំខាន់ក្នុងគ្រប់ទីកន្លែង ហើយជាសមត្ថភាពរបស់ប្រទេសនីមួយៗ ដើម្បីប្រជែងផ្នែកឧស្សាហកម្ម...»៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ជំរំវិទ្យាសាស្ដ្រ
មជ្ឈមណ្ឌលជាតិយុវជនកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ថ្ងៃ១៧ មេសា កាល៤៩ឆ្នាំមុន កងទ័ពខ្មែរក្រហមដណ្តើមបានទីក្រុងភ្នំពេញ
1 សប្តាហ៍
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
4 ថ្ងៃ
សត្វជាង ៧០០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង
6 ថ្ងៃ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
2 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
4 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម