ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
រថយន្ត
អូរសោម និងភ្នំឱរ៉ាល់ ទទួលបានទេសចរកាន់តែច្រើន ក្រោយកម្មវិធី«Mercedes-Benz និងកំណប់អាថ៌កំបាំង» បានទៅដល់ទៅទីនោះ
23, Jul 2018 ,
7:19 pm
រូបភាព
×
ដោយ:
ញឹក ស្រីល័ក្ខ (Nhek Sreyleak)
ភ្នំពេញ៖ តំបន់ទេសចរណ៍អូរសោម នៃខេត្តពោធិ៍សាត់ និងភ្នំឱរ៉ាល់ នៃខេត្តកំពង់ស្ពឺ ទទួលបានទេសចរណ៍កាន់តែច្រើនពីមួយថ្ងៃ ទៅមួយថ្ងៃ។ កំណើនភ្ញៀវទេសចរ កើតឡើងក្រោយក្រុមការងារនៃកម្មវិធី «Mercedes-Benz និងកំណប់អាថ៌កំបាំង» បានធ្វើដំណើរទៅតំបន់នេះ។ ទន្ទឹមនឹងមានកំណើនភ្ញៀវទេសចរ មគ្គទេសក៍ទេសចរ នៅតំបន់ទាំងពីរ ក៏កើនឡើងដែរ។ តំបន់អូរសោម កើនអ្នកនាំភ្ញៀវពី២នាក់ ដល់ជិត ៣០នាក់ ឯអ្នកនាំភ្ញៀវឡើងភ្នំឱរ៉ាល់កើនពី៥នាក់ដល់២០នាក់។
កម្មវិធី«Mercedes-Benz និងកំណប់អាថ៌កំបាំង» បានធ្វើដំណើរទៅដល់ តំបន់អូរសោម ដែលស្ថិតនៅក្នុងស្រុកវាលវែង នៃខេត្តពោធិ៍សាត់ និងភ្នំឱរ៉ាល់ ដែលជាភ្នំខ្ពស់ជាងគេនៅកម្ពុជា ស្ថិតក្នុងភូមិសាស្ត្រខេតកំពង់ស្ពឺ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ កាន់តែច្រើនទៅៗៗ បានចាប់អារម្មណ៍ទៅកម្សាន្តនៅតំបន់ទាំងពីរនេះ។
លោក នួន លីម មគ្គទេសក៍ទេសចរណ៍នៅអូរសោម បញ្ជាក់ថា ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានធ្វើដំណើរទៅកម្សាន្តនៅតំបន់អូរសោមនេះ ដែលធ្វើឲ្យលោកនឹកស្មានមិនដល់ ព្រោះចំនួនកើនឡើង។ មគ្គទេសក៍រូបនេះ លើកឡើងយ៉ាងដូច្នេះ៖ «ខ្ញុំមិនដែលបានគិតសោះ ទាក់ទងនឹងចំនួនភ្ញៀវនេះទេ។ ប៉ុន្តែទើបតែរយៈពេលពីរឆ្នាំនេះ ខ្ញុំបានបូកសរុបចំនួន និងទិន្នន័យ ឃើញថាអ្នកទេសចរមកលេងច្រើន តាំងពីរយ រហូតដល់ពាន់នាក់»។
បើតាមលោក នួន លីម ៦ខែដើមឆ្នាំនេះ តំបន់ទេសចរណ៍ធម្មជាតិអូរសោម មានភ្ញៀវទេសចរអន្តរជាតិទៅកម្សាន្តចំនួន៨១១នាក់ ដែលនេះជាតួលេខមួយដ៏ច្រើន។ ម្យ៉ាងវិញទៀត ការកើនឡើងភ្ញៀវទេសចរនេះ បានបង្កើតមុខរបរដល់ពលរដ្ឋក្នុងឃុំអូរសោម ជាពិសេសអ្នកនាំភ្ញៀវនៅទីនេះផងដែរ។
ដោយឡែក ការធ្វើដំណើរឡើងទៅកាន់កំពូលភ្នំឱរ៉ាល់វិញ ក៏មានភ្ញៀវទេសចរកើនឡើងច្រើនដូចតំបន់អូរសោមផងដែរ។ លោក ឈឺន ឈីម អ្នកនាំផ្លូវឡើងភ្នំឱរ៉ាល់ បានប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទថា រយៈពេល៧ខែដើមឆ្នាំនេះ ភ្នំឱរ៉ាល់ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ធ្វើដំណើរឡើងទៅកាន់កំពូលភ្នំចំនួន ១១០០នាក់ ។ ចំនួននេះ កើនឡើងជាងឆ្នាំមុន។ នេះបើតាមអ្នកនាំភ្ញៀវទេសចរឡើងភ្នឱរ៉ាល់ ដែលបានបន្តថា ក្រោយកម្មវិធី «Mercedes-Benz និងកំណប់អាថ៌កំបាំង» បានធ្វើដំណើរឡើងទៅកាន់កំពូលភ្នំឱរ៉ាល់មក មានភ្ញៀវទេសចខ្មែរកាន់តែច្រើនបាននាំគ្នាទៅកាន់កំពូលភ្នំ។
ក្រៅពីចំនួនភ្ញៀវទេសចរកើនឡើង ចំនួនអ្នកនាំផ្លូវឡើងភ្នំ ក៏កើនឡើងផងដែរ គឺកើនពី ៥នាក់ដល់២០នាក់។ លោក ឈឺន ឈីម អះអាងទៀតថា ចំនួនភ្ញៀវទេសចរដ៏ច្រើនបែបនេះ បានធ្វើឲ្យជីវភាពគ្រួសារ និងសហគមន៍របស់លោក មានប្រាក់ចំណូលបន្ថែមទៀត។ លោក ឈឺម ឈីម សង្ឃឹមថា ចុងឆ្នាំ២០១៨នេះ នឹងមានភ្ញៀវទេសចរកើនឡើងដល់ ១៥០០នាក់។
សូមបញ្ជាក់ថា កម្មវិធី «Mercedes-Benz និងកំណប់អាថ៌កំបាំង»ផ្តួចផ្តើមរៀបចំ និងឧបត្ថម្ភដោយក្រុមហ៊ុន Star Auto Cambodia សហការរៀបចំជាមួយសារព័ត៌មានអេឡិចត្រូនិក ThmeyThmey.com និង Fresh News ដើម្បីចូលរួមលើកកម្ពស់វិស័យទេសចរណ៍នៅទូទាំងប្រទេស។ កម្មវិធីនេះ នឹងស្វែងរក និងគាស់កកាយតំបន់ទេសចរណ៍ដែលមានសក្តានុពល និងដែលគេមិនសូវស្គាល់មកបង្ហាញអ្នកតាមដាន ក៏ដូចជារួមចំណែកពង្រីកសក្តានុពលតំបន់ទេសចរណ៍ដែលមានស្រាប់ ឲ្យកាន់តែមានសកម្មភាពរស់រវើក៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ឱរ៉ាល់
អូរសោម
ពោធិ៍សាត់
កំពង់ស្ពឺ
Mercedes-Benz
ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
5 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម