ពីនេះ ពីនោះ
«​ប្លោង​» សរសេរ​ជា «​ផ្លោង​» ត្រឹមត្រូវ​ដូចគ្នា​
24, Jul 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
«​ប្លោង​» អាច​សរសេរ​បាន​ពីរ​យ៉ាង​។ សរសេរ​ជា «​ប្លោង​» ក៏បាន «​ផ្លោង​»​ក៏បាន​។ តែ​ភាគច្រើន​ពលរដ្ឋ​និយម​សរសេរ ពាក្យ «​ប្លោង​» នេះ​ជាង​ច្រើន «​ផ្លោង​»​។  «​ប្លោង និង​ផ្លោង​» មានន័យថា បោះចោល​ឲ្យ​ខ្ពស់​ឡើងទៅ​លើ​សំដៅទៅ​ខាង​មុន​រំលង​អ្វីដែល​នៅ​ខ្ពស់​។​



​នៅមាន​ពាក្យ​ដទៃទៀត​ដែល​អាច​សរសេរ​បាន​ច្រើនយ៉ាង​ដូចគ្នា​ដែរ​។ ពាក្យ​ទាំងនោះ​មានដូចជា «​លំហ​» អាច​សរសេរ​ជា «​លម្ហ រំហ និង​រម្ហ​» ក៏បាន​, ពាក្យ «​សំភី​» សរសេរ ជា «​សម្ភី​»​ក៏បាន​,  ពាក្យ «​ជៀស​» សរសេរ​ជា «​ចៀស​» ក៏បាន​, ពាក្យ​«​បម្រាស​»​សរសេរ ជា​«​បង្រាស​»​ក៏បាន​, ពាក្យ «​ខាន់​» សរសេរ​ជា «​ខ័ន​» ក៏បាន​, ពាក្យ​«​វិស្ម័យ​»,«​ពិស្ម័យ​», «​វិម្ហយ​» «​វិម្ហយៈ​» និង​«​ពិសម័យ​»  អាច​សរសេរ​មួយណា​ក៏បាន​គឺ​សុទ្ធតែ​បញ្ជាក់ថា​ត្រឹមត្រូវ​ដូចគ្នា​ទាំងអស់​៕ 


Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com