កីឡាអន្តរជាតិ
អន្តរជាតិ
អតីតកីឡាករ Leeds និងជម្រើសជាតិអង់គ្លេស Madeley ស្លាប់ក្នុងអាយុ៧៣ឆ្នាំ
× អតីតខ្សែការពារ Leeds United និងក្រុមកីឡាបាល់ទាត់ជម្រើសជាតិអង់គ្លេសលោក Paul Madeley បានស្លាប់នៅអាយុ ៧៣ឆ្នាំ ដោយសារជំងឺរ៉ាំរ៉ៃរយៈពេលច្រើនឆ្នាំ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
លោក Madeley ដែលមានរហស្សនាម «Rolls Royce» បានបង្ហាញខ្លួន ៧២៤ ប្រកួតឲ្យក្លិប Leed រហូតដល់ចូលនិវត្តន៍នៅឆ្នាំ ១៩៨០ ។ លោកត្រូវបានឲ្យដឹងថាបានទទួលរងជំងឺប្រចាំកាលក្នុងរយៈពេលជាង១០ឆ្នាំ មុនពេលទទួលមរណភាពនេះ។
Madeley ជាសមាជិកសំខាន់ (Key Player) សម្រាប់ក្លិបនៅអង់គ្លេសនេះដែលបានជួយក្រុមឈ្នះពានរង្វាន់លីគកំពូលនៅក្រោមការដឹកនាំរបស់អ្នកចាត់ការ Don Revie នៅឆ្នាំ១៩៦៩ និង១៩៧៤ បូករួមទាំងពាន League Cup ក្នុងឆ្នាំ១៩៦៨ និង FA Cup ឆ្នាំ១៩៧២ ។
អ្វីដែលអស្ចារ្យនោះ ក្នុងអំឡុងពេលស្នាក់នៅទឹកដី Elland Road ១៧រដូវកាល លោកបាននាំ Leeds ឈានដល់វគ្គផ្តាច់ព្រ័ត្រពានកំពូលអឺរ៉ុប European Cup ដែលបច្ចុប្បន្នប្តូរមក Champions League ចំនួន២លើក ក្នុងនោះរងជើងឯកមួយលើកនៅឆ្នាំ១៩៧៣ និងគ្រងជើងឯកនៅឆ្នាំ១៩៧៥។
សម្រាប់ក្រុមជម្រើសជាតិអង់គ្លេសវិញ ខ្សែការពាររហស្សនាម «Rolls Royce» ដែលកើតក្នុងក្រុង Beeston បានបង្ហាញខ្លួន ២៤លើក ចន្លោះពីឆ្នាំ១៩៧១ ដល់១៩៧៧៕
Tag:
បាល់ទាត់
Paul Madeley
Leeds United
ស្លាប់
© រក្សាសិទ្ធិដោយ thmeythmey.com