ជាតិ
អភិបាលខេត្តស្ទឹងត្រែង៖ ពលរដ្ឋជិត៥០០០គ្រួសាររងគ្រោះទឹកជំនន់ ខណៈអាជ្ញាធរកំពុងជម្លៀសចេញ រូបពីហ្វេសប៊ុកក្រសួងធនធានទឹក និងឧតុនិយម
× ស្ទឹងត្រែង៖ ស្ថានភាពកម្ពស់ទឹក ដោយសារការបាក់ទំនប់វារីអគ្គិសនីនៅឡាវ បានធ្វើឲ្យឃុំ ៤ នៅខេត្តស្ទឹងត្រែង ដែលមានប្រជាពលរដ្ឋជិត៥០០០គ្រួសារ កំពុងរងផលប៉ះពាល់។ នេះជាការបញ្ជាក់លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង ប្រាប់សារព័ត៌មានថ្មីៗនៅថ្ងៃទី២៥ កក្កដា ។
មកដល់ពេលនេះ អាជ្ញាធរ និងសមត្ថកិច្ច កំពុងជម្លៀសពលរដ្ឋ ទៅកាន់ទីទួលមានសុវត្ថិភាពជាបន្តបន្ទាប់។ ប៉ុន្តែអភិបាលខេត្តស្ទឹងត្រែង មិនទាន់អាចបញ្ជាក់ពីចំនួនប្រជាពលរដ្ឋពិតប្រាកដ ដែលអាជ្ញាធរជម្លៀសបាននៅឡើយទេ។
បើតាមសេចក្តីប្រកាសក្រសួងធនធានទឹក និងឧតុនិយម ស្ថានភាពកម្ពស់ទឹកទន្លេសេកុង នៅពេលរសៀលនេះ បានកើនឡើងដល់កម្ពស់ ១១,៤២ ម៉ែត្រហើយ ដែលជិតដល់កម្រិតប្រកាសឲ្យប្រុងប្រយ័ត្ន នៅកម្ពស់១១,៥០ម៉ែត្រ។
សូមបញ្ជាក់ថា ឃុំចំនួន៤ ក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង មាន ឃុំថ្មកែវ ឃុំសន្តិភាព ឃុំសេកុង និងឃុំស្រែសំបូរ ដែលបានរងគ្រោះ ដោយសារការបាក់ទំបន់វារីអគ្គិសនីទំនប់ Se-Pian Se Nam Noi ក្នុងខេត្ត Attapeu ប្រទេសឡាវ៕
Tag:
ទឹកជំនន់
ស្ទឹងត្រែង
© រក្សាសិទ្ធិដោយ thmeythmey.com