ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ឈឺក្បាល​បែបណា​ទើប​ជាស​ញ្ញា​នៃ​បញ្ហា​ដែល​ត្រូវ​ជួប​ពេទ្យ​?
26, Jul 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ខណៈពេលដែឡ​ការឈឺ​ក្បាល​ភាគច្រើន​មិនមែនជា​បញ្ហា​ធ្ងន់ធ្ងរ តែមាន​សញ្ញា​ព្រមាន​ច្រើនណាស់​ដែល​វា​បញ្ជាក់ថា អ្នក​ត្រូវ​ដល់ពេល​ទៅ​ជួប​ពេទ្យ​ហើយ​ដូចជា​៖



    ការឈឺ​ក្បាល​កើតឡើង​ញឹកញាប់ និង​កើតឡើង​ភ្លាមៗ​ក្រោយ​អាយុ ៥០​ឆ្នាំ​
    ការឈឺ​ក្បាល​ដែល​ធ្ងន់ធ្ងរ ឬ​មាន​អារម្មណ៍​ថា​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ​នៅពេល​អ្នក​ធ្លាប់​កើត​វា​ពីមុន​ម្តង​រួចហើយ​
    ការឈឺ​ក្បាល​ដែល​ចេះតែ​បន្ត​ខ្លាំង​ទៅៗ ឬ​ឈឺចាប់​កាន់តែខ្លាំង​នៅពេល​ក្អក ឬ​ធ្វើ​ចលនា​រាងកាយ​
    ការឈឺ​ក្បាល​ដែល​ធ្វើ​ឲ្យ​មានការ​ប្រែប្រួល​លើ​មុខងារ​ផ្លូវចិត្ត ឬ​ច​រិ​ក​លក្ខណៈ​
    ការឈឺ​ក្បាល​ដែល​កើតឡើង​ក្រោយ​មាន​របួស​នៅ​ក្បាល​
    ការឈឺ​ក្បាល​ដែល​ធ្វើ​ឲ្យ​អ្នក​ភ្ញាក់​ពី​គេង ឬ​រំខាន​ដល់​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​
    ការឈឺ​ក្បាល​ដែល​ជាប់ទាក់ទង​នឹង​អាកា​រៈ​ផ្សេងៗ​ទៀត​ដូចជា ភ្នែក​ឡើង​ក្រហម​ដែល​ឈឺ​ខ្លាំង ក្តៅខ្លួន រឹង​ក វង្វេងវង្វាន់ ភ្នែក​ទៅជា​ព្រឹល ស្ពឹក ខ្សោយ ឬ​ប្រកាច់​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com