កីឡាអន្តរជាតិ
អន្តរជាតិ
Chelsea យក​អ្នកចាំទី Green ដែល​មិនបាន​លេង​មួយ​ប្រកួត​សោះ​ពី Huddersfield
26, Jul 2018 , 8:19 pm        
រូបភាព
Chelsea បានធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដោយ​យល់ព្រម​ចុះហត្ថលេខា​យក​អតីត​អ្នកចាំទី​ជម្រើសជាតិ​អង់គ្លេស Robert Green មក​រួម​ក្រុម​នៅ​រដូវ​កាល​ថ្មី​ដោយ​ចុះកិច្ចសន្យា​រយៈពេល​មួយឆ្នាំ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​គេហទំព័រ​ផ្លូវការ Chelsea ​។​



​អ្នកចាំទី វ័យ​៣៨​ឆ្នាំ​រូបនេះ​បាន​ផ្លាស់​ទៅកាន់​ទឹកដី Stamford Bridge ដោយ​គ្មាន​តម្លៃ​ខ្លួន​បន្ទាប់ពី Huddersfield Town មិន​បន្ត​កិច្ចសន្យា និង​ជាទី​ដែល​រូបគេ​មិនបាន​លេង​សូម្បី​មួយ​ប្រកួត​សោះ​កាលពី​រដូវ​កាល​មុន​។​

Green ធ្លាប់​បង្ហាញខ្លួន​ជាង ៦៥០ ប្រកួត​ជាមួយ Norwich City, West Ham, QPR និង Leeds United រួមទាំង​ក្រុម​ជម្រើសជាតិ​អង់​គ្ល​សេស ១២​លើក​ផងដែរ​។​
​ការមកដល់​របស់ Green ក្រុម​តោ​ខៀវ​និយាយថា​រូបគេ​នឹង​ស្ថិតក្នុង​ជម្រើស​ទី​៣​បន្ទាប់ពី Thibaut Courtois និង Willy Caballero​។​

«​វា​លឿន​ដូចជា​ខ្យល់កួច​អ៊ីចឹង​គឺ​រយៈពេល ២៤​ម៉ោង​។ ខណៈ​អ្នក​កំពុង​គិត​អំពី​អាជីព​របស់​អ្នក​ថា​នឹងត្រូវ​ទៅ​កន្លែង​ណាប​ន្ត ហើយ​បន្ទាប់មក​អ្នក​ក៏​ទទួលបាន​ការហៅ​ទូរ​សព្ទ និង​សន្ទនា​គ្នា​ខ្លី​ប៉ុណ្ណោះ​។ នេះ​ជាការ​លើកឡើង​របស់ Green  ដោយ​បន្ថែមថា​៖«​វា​ជា​ពេលវេលា​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​មួយ​សម្រាប់​ខ្ញុំ ហើយ​វា​គឺជា​ការរំភើប និង​ជា​កិត្តិយស​ណាស់​ដែល​បានមក​ចូលរួម​ជាមួយ​ក្លិប​ល្បី​នេះ​»៕


Tag:
 បាល់ទាត់​
  Robert Green
  Chelsea
© រក្សាសិទ្ធិដោយ thmeythmey.com