ពីនេះ ពីនោះ
«វាយ» និង«វៃ» ប្រើខុសគ្នា ឬដូចគ្នាដូចម្តេច?
× ពាក្យថា «វាយ» និង «វៃ» ត្រូវបានសម្តេចព្រះសង្ឃរាជ ជួន ណាត បញ្ជាក់ថាពាក្យ «វាយ» មានន័យដូចគ្នានឹងពាក្យ «វៃ» ដែរ។ បន្ថែមពីនេះទៀត ពាក្យ «វៃ» ក៏មានន័យផ្សេងមួយទៀតផងដែរ។
«វាយ» ត្រូវបានក្លាយមកពីពាក្យ «វៃ» សំដៅដោយ ប្រហារ,សំពង, ច្បាំង, ទួង, គោះ ឬដំឲ្យលាន់ឮខ្លាំង។ វាយដោយរំពាត់, វាយមួយដំបង, វាយស្គរ, វាយគ្នាដោយដាវ និងកាំបិត។ ជាទូទៅ ពាក្យ «វៃ» ត្រូវបានគេប្រើជាញឹកញាប់ជាង។
បន្ថែមពីនេះទៀត ពាក្យ «វៃ» មានន័យម្យ៉ាងទៀតថា រហ័ស,ភ្លាម,ឈ្លាស, ស្ទាត់ប្រាកដ, ជំនាញ, ប៉ិន,ដែលឆាប់យល់,ឆាប់ឮ។ ឆ្កែនេះ ឆ្លាតវៃណាស់ វាចេះ សំពះ និងគោរពយើងណាស់៕
© រក្សាសិទ្ធិដោយ thmeythmey.com