កីឡាអន្តរជាតិ
អន្តរជាតិ
Sir Alex៖ ខ្ញុំ​នឹងមិន​បាន​អង្គុយ​នៅទីនេះ​ទេ បើ​គ្មាន​ការយកចិត្តទុកដាក់​ពី​ក្រុមគ្រូពេទ្យ​
27, Jul 2018 , 11:03 am        
រូបភាព
​អតីត​អ្នកចាត់ការ​ទូទៅ Manchester United លោក Sir Alex Ferguson បានបង្ហាញ​មុខ​ក្នុង​វីដេអូ​ជា​លើកដំបូង ដោយ​និ​យា​យា​អរគុណ​ដល់​ក្រុមគ្រូពេទ្យ​ដែល​បាន​ជួយសង្គ្រោះ​ជីវិត​លោក ក្រោយពី​ទទួល​ការវះកាត់​សង្គ្រោះបន្ទាន់​ពី​ការ​ហូរឈាម​ចូលក្នុង​ខួរក្បាល កាលពី​ថ្ងៃទី ៥ ខែឧសភា​។​



អត្ថបទទាក់ទង


​ខ្សែ​វីដេអូ​មួយ​ដែល​បាន​បង្ហោះ​ក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្លិប​បិសាច​ក្រហម លោក Sir Alex បាន​និយាយថា​លោក​នឹង​មិនបាន​អង្គុយ​នៅទីនេះ​ទេ បើសិនជា​គ្មាន​ការយកចិត្តទុកដាក់​ពី​បុគ្គលិក​មន្ទីរពេទ្យ Salford Royal Hospital បន្ទាប់ពី​ការវះកាត់​ខួរក្បាល​រួច​។​


មន្ទីរពេទ្យ Salford Royal ដែលលោក Ferguson បានសម្រាកព្យាបាលក្រោយការវះកាត់ឈាមហូរក្នុងខួរក្បាល

​អ្នកចាត់ការ​ជោគជ័យ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​អង់គ្លេស សញ្ចា​តិ​ស្កុ​តឡែ​ន បាន​និយាយ​ជា​សាធារណៈ​ជា​លើកដំបូង​តាំងពី​ចេញពី​មន្ទីរពេទ្យ​ត្រឡប់ទៅផ្ទះ​វិញ ដោយ​ថ្លែងអំណរគុណ​ដល់​ក្រុមគ្រូពេទ្យ ក៏ដូចជា​ក្រុមគ្រួសារ​លោក ក្លិប Man Utd រួមទាំង​អ្នកគាំទ្រ​ទាំងអស់​ដែល​ជូនពរ​ដល់​លោក នៅពេល​លោក​មាន​បញ្ហា​ហូរឈាម​ចូលក្នុង​ខួរក្បាល​រហូត​ឈានដល់​ការវះកាត់​។​

​ការបង្ហាញ​ខ្លួន​ជា​សាធារណៈ​លើកចុងក្រោយ​រប​ស់បុរ​សវ័យ​៧៦​ឆ្នាំ​រូបនេះ គឺ​នៅ​ថ្ងៃទី​២៩ ខែមេសា នៅឯ​ទឹកដី Old Trafford នៅពេល​លោក​បានបង្ហាញ​វត្តមាន​ជាមួយ​អតីត​អ្នកចាត់ការ Arsenal លោក Arsene Wenger ជាមួយនឹង​ពានរង្វាន់​មួយ​។​

​យ៉ាងណាក៏ដោយ លោក Ferguson ក៏បាន​បញ្ជាក់​ក្នុង​វីដេអូ​មាន​រយៈ​ពេក​ជិត​១​នាទី​នោះដែរ​ថា នៅ​រដូវ​កាល​ថ្មី​ខាងមុខ លោក​នឹង​អាច​ទៅ​ចូលរួម​ទស្សនា​ការប្រកួត​ផ្ទាល់​របស់ Mancheter United វិញ​បាន​៕




Tag:
 បាល់ទាត់​
  Alex Ferguson
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com