ពីនេះ ពីនោះ
តើពាក្យ «Camera» សរសេរជាភាសាខ្មែរយ៉ាងដូចម្តេច?
× តាមការប្រើប្រាស់ពាក្យ «Camera» ជាភាសាខ្មែរកន្លងមក ពិតជាមិនទាន់មានអ្នកណាប្រើពាក្យនេះឲ្យត្រឹមត្រូវ និងប្រើឯកភាពគ្នានៅឡើយទេ។ ពាក្យ «Camera» នេះនៅមានអ្នកប្រើខុសគ្នា ដោយអ្នកខ្លះសរសេរ «កាំមេរ៉ា» និងខ្លះទៀតសរសេរ «កាមេរ៉ា» ហើយខ្លះទៀត សរសេរ «កាមីរ៉ា» តែមិនច្បាស់ថាពាក្យណាមួយគួរតែប្រើជាផ្លូវការនៅឡើយទេ។
ពាក្យដែលយើងគួរតែសរសេរ និងមានភាពត្រឹមត្រូវនោះគឺ «កាមេរ៉ា» មិនមែន «កាំមេរ៉ា» ឬ«កាមីរ៉ា» ឡើយ។ «កាមេរ៉ា» ដែលបកប្រែពីភាសាអង់គ្លេស «Camera» មានន័យថា ម៉ាស៊ីនសម្រាប់ថតរូប និងថតវីដេអូ។ នេះបើយោងតាមក្រុមប្រឹក្សាជាតិភាសាខ្មែរ។
សរុបមកវិញ សូមមហាជនគួរតែប្រើពាក្យ «Camera» ជាភាសាអង់គ្លេស ទៅជាភាសាខ្មែរថា«កាមេរ៉ា» ដើម្បីទទួលស្គាល់ពាក្យនេះជាផ្លូវការ៕
© រក្សាសិទ្ធិដោយ thmeythmey.com