កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករ​វ័យក្មេង​ថ្លៃ​ជាងគេ​៖ Mbappe នៅលើ Rashford, Jesus, Dembele…
28, Jul 2018 , 9:59 am        
រូបភាព
Kylian Mbappe ខ្សែប្រយុទ្ធ​ក្រុម Paris Saint-Germain បាន​ក្លាយជា​កីឡាករ​វ័យក្មេង​មានតម្លៃ​ខ្លួន​ថ្លៃ​ជាងគេ​លើ​លោក​នាពេល​បច្ចុប្បន្ននេះរ​ហូត​ដល់ ២២៣​លាន​ដុល្លារ​អាមេរិក ខណៈ Marcus Rashford របស់ Manchester United ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​២ មានតម្លៃ ១០៣​លាន​ដុល្លារ​។ នេះ​បើតាម​របាយការណ៍​រប​ស់ Soccerex ស្ថាប័ន​វាយតម្លៃ​ក្នុង​វិស័យ​ជំនួញ​កីឡាបាល់ទាត់​លំដាប់​ពិភពលោក​។​



Soccerex ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុង​ដ៏ បាន​វាយតម្លៃថា កីឡាករ​ចំនួន​២០​រូប អាយុ​ក្រោម​២១​ឆ្នាំ ពោលគឺ​គិត​ត្រឹម​ថ្ងៃកំណើត​ចុងក្រោយ​ប​អ​ង្អ​ស់​នៅ​ថ្ងៃទី​១ ខែមករា ឆ្នាំ​១៩៩៧ ដែលមាន​ទេពកោសល្យ មានតម្លៃ​សរុប ១,២​ពាន់​លាន​ដុល្លារ​អាមេរិក​។​

​តម្លៃ​ខ្លួន​លើ​កីឡា​២០​រូប​រហូតដល់​ទៅជា​ង​១​ពាន់​លាន​ដុល្លារ​នេះ មានន័យថា​បាន​កើនឡើង​រហូតដល់ ៦៦​ភាគរយ​ឯណោះ​បើ​ធៀប​នឹង​១២​ខែ​មុន​។​

​ខាងក្រោម​នេះ សារព័ត៌មាន​ថ្មីៗ thmeythmey.com នឹង​បង្ហាញ​មិត្ត​អ្នកអាន​អំពី​តម្លៃ​ខ្លួន​របស់​កីឡាករ​វ័យក្មេង​ទាំង​២០​រូប​ដែលមាន​តម្លៃ​ចាប់ពី ៣៧​លាន​ដុល្លារ​អាមេរិក​ឡើងទៅ​៖

១- Kylian Mbappe ខ្សែប្រយុទ្ធ​ក្រុម Paris Saint-Germain តម្លៃ ២២៣​លាន​ដុល្លារ​អាមេរិក​


២- Marcus Rashford ខ្សែប្រយុទ្ធ​ក្រុម Manchester United តម្លៃ ១០៣,៧​លាន​ដុល្លារ​


៣- Gabriel Jesus ខ្សែប្រយុទ្ធ​ក្រុម Manchester City តម្លៃ ១០២,៣​លាន​ដុល្លារ


៤- Ousmane Dembele ខ្សែប្រយុទ្ធ​ក្រុម Barcelona តម្លៃ ៩៨,៣​លាន​ដុល្លារ


៥- Malcom ខ្សែប្រយុទ្ធ​ក្រុម Barcelona តម្លៃ ៧៥,១​លាន​ដុល្លារ


៦- Federico Chiesa ខ្សែប្រយុទ្ធ​ក្រុម Fiorentina តម្លៃ ៧៤​លាន​ដុល្លារ​


៧- Gianluigi Donnarumma អ្នកចាំទី​ក្រុម AC Milan តម្លៃ ៧៣​លាន​ដុល្លារ​


៨- Christian Pulisic ខ្សែប្រយុទ្ធ​ក្រុម Borussia Dortmund តម្លៃ ៧១,២​លាន​ដុល្លារ​


៩- Leon Bailey កីឡាករ​របស់ Bayer Leverkusen តម្លៃ ៦៥,៨​លាន​ដុល្លារ​


១០- Mikel Oyarzabal កីឡាករ​របស់ Real Sociedad តម្លៃ ៥៩,៧​លាន​ដុល្លារ​


១១- Ryan Sessegnon ខ្សែការពារ​ស្លាប​ឆ្វេង​របស់ Fulham តម្លៃ ៥៩,៧​លាន​ដុល្លារ​


១២- Trent Alexander-Arnold ការពារ​ស្លាប​ស្តាំ Liverpool តម្លៃ ៥៩​លាន​ដុល្លារ​


១៣- Matthijs de Ligt កីឡាករ​របស់ Ajax តម្លៃ ៥៨,៦​លាន​ដុល្លារ​


១៤- Vinicius Junior ខ្សែបម្រើ Real Madrid តម្លៃ ៥៨,៥​លាន​ដុល្លារ​


១៥- Rodrygo កីឡាករ​របស់ Santos តម្លៃ ៤៦,៥​លាន​ដុល្លារ​


១៦- Dayot Upamecano កីឡាករ​របស់ RB Leipzig តម្លៃ ៤៦,១​លាន​ដុល្លារ​


១៧- Patrick Cutrone កីឡាករ​របស់ AC Milan តម្លៃ ៤0,៧​លាន​ដុល្លារ​


១៨- Houssem Aouar កីឡាករ​របស់ Lyon តម្លៃ ៤0,១​លាន​ដុល្លារ​


១៩- Allan Saint-Maximin កីឡាករ​របស់ Nice តម្លៃ ៣៧,១​លាន​ដុល្លារ​


២០- Cengiz Under កីឡាករ​របស់ Roma តម្លៃ ៣៧,១​លាន​ដុល្លារ​៕




Tag:
 បាល់ទាត់​
  កីឡាករ​វ័យក្មេង​ថ្លៃ​ជាងគេ​
  Kylian Mbappe
  Marcus Rashford
© រក្សាសិទ្ធិដោយ thmeythmey.com