ជាតិ
បោះឆ្នោត
គ​.​ជ​.​ប​៖ ផ្លូវ​ទៅ​ការិយាល័យ​បោះឆ្នោត​២​កន្លែង នៅ​ស្ទឹងត្រែង បាន​ប៉ះពាល់ ដោយ​ជំនន់​ទឹកភ្លៀង​
27, Jul 2018 , 8:19 pm        
រូបភាព
រូបភាព បានពីក្រសួងធនធានទឹក និងឧតុនិយម​
រូបភាព បានពីក្រសួងធនធានទឹក និងឧតុនិយម​
​ស្ទឹងត្រែង​៖ ផ្លូវ​ទៅកាន់​ការិយាល័យ​បោះឆ្នោត​ចំនួន​២ នៅក្នុង​ខេត្តស្ទឹងត្រែង បាន​រង​ផលប៉ះពាល់​ដោយសារតែ​ជំនន់​ទឹកភ្លៀង​។ ការិយាល័យ​ទាំង​២​នេះ មាន​លេខ​០០២៦ និង​លេខ​០០៦៩​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គ​.​ជ​.​ប ដែល​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​។ ក្រៅពី​ផ្លូវ​ទៅកាន់​ការិយាល័យ​ទាំង​២​នេះ ទឹកជំនន់ នៅ​ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង ក៏បាន​ធ្វើ​ឲ្យ​លិច​ផ្ទះ​ប្រជាពលរដ្ឋ​ជាច្រើន​ខ្នង និង​ផ្លូវ​ជាច្រើន​កន្លែង​ផ្សេងទៀត​។​



​អ្នកនាំពាក្យ​រូបនេះ បាន​បន្តថា ផ្លូវ​ដែល​លិចលង់​នេះ ជា​ឧបសគ្គ​ក្នុងការ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ទៅកាន់​ការិយាល័យ​បោះឆ្នោត​។ ដូច្នេះ​ដើម្បី​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ គ​.​ជ​.​ប នឹង​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​ដោយផ្ទាល់ ធ្វើយ៉ាងណា​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ​ទៅកាន់​ការិយាល័យ​បោះឆ្នោត​ទាំង​២​នេះ​។
​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​២៧ ខែកក្កដា កម្ពស់​ទឹកទន្លេ​សេកុង ក្នុង​ខេត្តស្ទឹងត្រែង បាន​បន្ត​កើន​ឡើងដល់​កម្ពស់​១២,៤៦​ម៉ែត្រ ដែលជា​កម្រិត​លើសពី​ការប្រុងប្រយ័ត្ន​៕



Tag:
 ទឹកជំនន់​
  បោះឆ្នោត​
© រក្សាសិទ្ធិដោយ thmeythmey.com