ពីនេះ ពីនោះ
ពលរដ្ឋខ្មែរ ប្រើពាក្យ «កៅអី» ដែលមិនមែនជាពាក្យខ្មែរ
× ពាក្យកម្ចីពីបរទេសជាច្រើន ត្រូវបានពលរដ្ឋខ្មែរប្រើប្រាស់ជារៀលរាល់ថ្ងៃ នៅក្នុងសំណេរ ឬក្នុងការនិយាយឆ្លងឆ្លើយគ្នាទៅវិញទៅមក។ ប៉ុន្តែពួកគេ មិនបានដឹងថា ពាក្យនេះជាកម្ចីពីបរទេសទេ។ ម្យ៉ាងទៀត ពួកគេសឹងតែសន្មតថាពាក្យនោះជាពាក្យខ្មែរទៅហើយ ប្រសិនជា គេមិនបានត្រួតពិនិត្យទៅតាមវេចនានុក្រមខ្មែរនោះ។ ទោះបីជា ពាក្យ «កៅអី» មាននៅក្នុងវេចនានុក្រមខ្មែរក្តី តែសម្តេចព្រះសង្ឃ មិនបានបញ្ជាក់ថាជាពាក្យខ្មែរឡើយ។
តាមការបញ្ជាក់ពីសម្តេចព្រះសង្ឃរាជ ជួន ណាត «កៅអី» ជាភាសាកម្ចីពីចិន ជាតាំងសម្រាប់អង្គុយ,សម្រាប់ដេក សម្រាប់ឈរ ជាដើម។ ឧទាហរណ៍៖ យកកៅអីអង្គុយ និងលើកទឹកមកឲ្យភ្ញៀវ។
ដោយឡែកពាក្យដទៃទៀតដែលមិនមែនជាពាក្យខ្មែរ តែពលរដ្ឋខ្មែរប្រើវាដូចជាពាក្យខ្មែរនោះ តួយ៉ាង វ៉ែនតា, សៀវភៅ, កាមេរ៉ា, កាតាប,លុយ, ស៊ីក្លូ, រ៉ឺម៉ក, កៅស៊ូ, ហ្វ្រាំង ឬហ្វ្រង់, ភ្លើងហ្វារ, បេតុង, កុងតាក់ ។ល៕
© រក្សាសិទ្ធិដោយ thmeythmey.com