កីឡាអន្តរជាតិ
អន្តរជាតិ
អាជ្ញាកណ្តាល​កាត់សេចក្តី Arsenal-PSG សុំ Ozil ចុះហត្ថលេខា​លើ​កាត​លឿង​
29, Jul 2018 , 11:24 am        
រូបភាព
​អាជ្ញាកណ្តាល​កាត់សេចក្តី​ការប្រកួត​រវាង Arsenal និង Paris Saint-Germain ក្នុង​ពានរង្វាន់​មិត្តភាព ICC នៅ​សិង្ហ​បុរី នៅ​ថ្ងៃទី​២៨ ខែកក្កដា បានធ្វើ​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​ដោយ​ដក​កាត​លឿង​សុំ​ឲ្យ Mesut Ozil ចុះហត្ថលេខា​នៅលើ​កាត​នោះ​។​



Mesut Ozil ខ្សែបម្រើ​ក្រុម​រហស្សនាម​កាំភ្លើង​ធំ​ដែល​កំពុងមាន​រឿងរ៉ាវ​រើសអើង​ពូជសាសន៍​ពី​អ្នកគាំទ្រ​អាល្លឺម៉ង់ និង​សហព័ន្ធ​កីឡាបាល់ទាត់​អាល្លឺម៉ង់​ក៏មាន​វត្តមាន​ក្នុង​ជម្រើស​ដំបូង​សម្រាប់​ការប្រកួត International Champions Cup ដែលជា​ពាន​កំដៅ​សាច់ដុំ​មុន​បើក​រដូវ​កាល​ថ្មី​លើ​ទឹកដី​អាស៊ី​នេះដែរ​។​

​នៅមុន​ការប្រកួត​អំឡុងពេល​ឈរ​ត្រៀម​ដើរចេញ​មកកាន់​ទីលាន​ប្រកួត​នា​កីឡដ្ឋាន Singapore National Stadium ក្នុងនាម​ជា​ប្រធាន​ក្រុម Ozil ត្រូវបាន​លោក​អាជ្ញាកណ្តាល​កាត់សេចក្តី​សញ្ជាតិ​សិង្ហ​បុរី​សុំ​ឲ្យ​រួប​គេ​ចុះហត្ថលេខា​នៅលើ​កាត​លឿង​ដើម្បី​ទុកជា​អនុស្សាវរីយ​។​

​ក្រោម​ការដឹកនាំ​របស់​អ្នកចាត់ការ​ថ្មី​លោក Unai Emery បាន​នាំ Arsenal យកឈ្នះ PSG ក្នុង​លទ្ធផល ៥-១ ដែល​ធ្វើបាន​ដោយ Mesut Ozil, Alexandre Lacazette ២​គ្រាប់ Holding និង Edward Nketiah ហើយ​១​គ្រាប់​របស់​ក្រុម​ម្ចាស់​ជើងឯក ligue1 បារាំង​ធ្វើបាន​ដោយ Christopher Nkunku ពី​ការ​ស៊ុត​បាល់​ពិន័យ​១១​ម៉ែត្រ​។​

​នេះ​ជាការ​ប្រកួត​លើក​ទី​២​ផងដែរ​ក្នុង​ដំណើរ​ទៅកាន់​សិង្ហ​បុរី​នៅ​ឆ្នាំ​២០១៨ ដែល​ប្រកួត​ទី​១ ក្រុម​ពី​អង់គ្លេស​នេះ​បាន​ចាញ់ At-Madrid ដោយ​បាល់​កាត់សេចក្តី​១១​មែត្រ​៕




Tag:
 បាល់ទាត់​
  Arsenal
  Paris Saint-Germain
  Mesut Ozil
© រក្សាសិទ្ធិដោយ thmeythmey.com