ពីនេះ ពីនោះ
ព័ត៍មានសុខភាព
វិធី​ងាយៗ​ដែល​អ្នក​អាច​ធ្វើបាន​ដើម្បី​បង្ការ​ភាព​ចុក​រោយ​ឆ្អឹងខ្នង​
30, Jul 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​សាច់ដុំ​នៅ​ខ្នងមនុស្ស​យើង​មាន​នាទី​ទប់​លំនឹង​រាងកាយ​ទាំងមូល​នៅពេល​ដើរ រត់ និង​លើក​របស់របរ ដូច្នេះ​វា​ងាយ​នឹង​រង់​ភាព​ចុក​រោយ ស្រពុន​ណាស់​។ ដូច្នេះ​ដើម្បី​ការពារ​ខ្នង​ពី​បញ្ហា​នេះ យក​ល្អ​គួរតែ​ធ្វើ​ដូចខាងក្រោម​៖



    ចូរ​ប្រាកដថា របប​អាហារ​អ្នក​សម្បូរ​ជីវជាតិ និង​មាន​តុល្យភាព​
    រក្សា​ទម្ងន់​រាងកាយ​ឲ្យ​មាន​សុខ​ភាពល្អ​ដើម្បី​ជួយ​បន្ថយ​ភាព​ចុក​រោយ​របស់​សាច់ដុំ​
    ពុត​ពែន​ខ្លួន និង​ហាត់ប្រាណ​ជា​ទៀងទាត់​
    ចូរ​បន្ថយ​ការ​ប្រឈម​នឹង​ការ​ដួល​តាមរយៈ​ការ​ស្លៀកពាក់​សម្លៀកបំពាក់​ត្រឹមត្រូវ​ល្អ ស្បែកជើង​សម​នឹង​ជើង និង​ប្រាកដថា ជណ្តើរ និង​កន្លែង​ដើរ​មិនមាន​អ្វី​ធ្វើ​ឲ្យ​អ្នក​ដួល​បាន​
    ចូរ​អនុវត្ត​យន្ត​ការណ៍​ជំហរ​រាងកាយ​ត្រឹមត្រូវ​នៅពេល​អង្គុយ ឈរ និង​លើក​របស់របរ​។ មានន័យថា អ្នក​ត្រូវតែមាន​ជំហរ​ល្អ និង​លើក​របស់​របស់​ដោយ​ប្រើ​ជង្គង់ មិនមែន​ប្រើ​ខ្នង​ឡើយ​។
    មិនត្រូវ​រមួល​រាងកាយ ឬ​ខំប្រឹង​លើក​របស់របរ​ដែល​ធ្ងន់ធ្ងរ​ពេក​ឡើយ​
    មិនត្រូវ​ជក់បារី​ឡើយ ព្រោះ​ជាតិ​នីកូទីន​អាច​ប៉ះពាល់​ដល់​លំហូរ​ឈាម​ទៅ​សាច់ដុំ​បាន​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com