ជាតិ
បោះឆ្នោត
បាត់ដំបង​៖ CPP បាន​ជិត​៦៨​ភាគរយ ខណៈ​ហ្វ៊ុនស៊ិនប៉ិច លើស LDP តិចតួច​
30, Jul 2018 , 11:18 am        
រូបភាព
ដោយ: រួបរួម
​ខេត្តបាត់ដំបង មាន​៨​អាសនៈ ដោយ​ក្នុងនោះ គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​ការគាំទ្រ ២៩៧ ៧៩៨​សំឡេង​ស្មើ ៦៧,៨៩​ភាគរយ​ក្នុងចំណោម​អ្នក​ដែល​បាន​ទៅ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ។ នេះ​បើតាម​លទ្ធផល​បឋម​ដែល​ផ្សាយ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​។



​យោង​ការរាប់​សន្លឹកឆ្នោត​បឋម​សរុប​ទាំង​១៦៥៥​ការិយាល័យ​នៅ​មណ្ឌល​ខេត្តបាត់ដំបង អ្នក​ទៅ​បោះឆ្នោត​មាន​ចំនួន​៤៣៨ ៦៤៣​នាក់ ពោលគឺ​ស្មើ​៧៧,៦៣​ភាគរយ​ក្នុងចំណោម​អ្នកមាន​ឈ្មោះ​ក្នុង​បញ្ជី​សរុប ៥៦៥ ០៤៤​នាក់​។ ទាក់ទង​នឹង​ចំនួន​សំឡេងឆ្នោត សន្លឹក​បានការ​មាន ៤០៤ ២៥៨​សំឡេង និង​មិនបានការ​មាន​៣២ ៥១៦​សំឡេង​។​

​គណបក្ស​ចំនួន​១៥ បាន​ចូលរួម​ប្រកួតប្រជែង ក្រៅពី​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​សំឡេងគាំទ្រ​រហូតដល់​ទៅ​៦៧,៨៩​ភាគរយ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​២៩ ០៩៨​សំឡេង (៦,៦៣​ភាគរយ​) គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ បាន​២៨ ១៤១​សំឡេង (៦,៤២​ភាគរយ​) គណបក្ស​ឆន្ទៈ​ខ្មែរ បាន​១៦ ២១៥​សំឡេង (៣,៧០​ភាគរយ​) និង​គណបក្ស​ខ្មែរ​សាធារណរដ្ឋ បាន​៤៧៤១​សំឡេង (១,០៨​ភាគរយ​)៕

Tag:
 បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com