ជាតិ
បោះឆ្នោត
កំពង់ឆ្នាំង៖ CPP បានសំឡេងជិត៧១ភាគរយ ហ្វ៊ុនស៊ិនប៉ិចបានជិត៨ភាគរយ
× ខេត្តកំពង់ឆ្នាំង មាន៤អាសនៈ ដោយគណបក្សប្រជាជនកម្ពុជាទទួលបានការគាំទ្រ ១៩២ ៨២៦សំឡេងស្មើ ៧០,៩៨ភាគរយក្នុងចំណោមអ្នកដែលបានទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ។ នេះបើតាមលទ្ធផលបឋមដែលផ្សាយដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
យោងការរាប់សន្លឹកឆ្នោតបឋមសរុបទាំង៧៩០ការិយាល័យនៅមណ្ឌលខេត្តកំពង់ឆ្នាំង អ្នកទៅបោះឆ្នោតមានចំនួន២៧១ ៦៤៤នាក់ ពោលគឺស្មើ៨៧,៣៦ភាគរយក្នុងចំណោមអ្នកមានឈ្មោះក្នុងបញ្ជីសរុប ៣១០ ៩៥៤នាក់។ ទាក់ទងនឹងចំនួនសំឡេងឆ្នោត សន្លឹកបានការមាន ២៥៤ ៣៧៣សំឡេង និងមិនបានការមាន១៦ ៤១៩សំឡេង។
គណបក្សចំនួន១៤ បានចូលរួមប្រកួតប្រជែង ក្រៅពីគណបក្សប្រជាជនកម្ពុជា ដែលបានសំឡេងគាំទ្ររហូតដល់ទៅ៧០,៩៨ភាគរយ គណបក្សហ្វ៊ុនស៊ិនប៉ិច បាន២០ ៧១៩សំឡេង (៧,៦៣ភាគរយ) គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បាន១០ ២៦២សំឡេង (៣,៧៨ភាគរយ) គណបក្សឆន្ទៈខ្មែរ បាន៩ ៩២១សំឡេង (៣,៦៥ភាគរយ)។
គណបក្សដែលទទួលបានសំឡេងក្នុងរង្វង់១ភាគរយ រួមមាន គណបក្សខ្មែររួបរួមជាតិ គណបក្សសំបុកឃ្មុំសង្គមប្រជាធិតេយ្យ និងគណបក្សខ្មែរឈប់ក្រ៕
© រក្សាសិទ្ធិដោយ thmeythmey.com