ជាតិ
ទឹកទន្លេ​មេគង្គ ខេត្តស្ទឹងត្រែង បាន​ឡើង ១០,៨០​ម៉ែត្រ លើស​កម្រិត​ឲ្យ​ប្រុង​យ័​ត្ន​
30, Jul 2018 , 11:50 am        
រូបភាព
រូបពីក្រសួងធនធានទឹក និងឧត្តុនិយម
រូបពីក្រសួងធនធានទឹក និងឧត្តុនិយម
ដោយ: ថ្មីៗ
​ស្ទឹងត្រែង​៖ គិត​មកដល់​ម៉ោង​១១ ព្រឹក​ថ្ងៃទី​៣០ ខែកក្កដា នេះ ទឹកទន្លេ​មេគង្គ ក្នុង​ខេត្តស្ទឹងត្រែង បាន​បន្ត​កើន​ឡើងដល់​កម្ពស់ ១០,៨០ ម៉ែត្រ ដែល​លើស​កម្ពស់​ប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន ១០,៧0​ម៉ែត្រ ។ ទឹកទន្លេ​មេគង្គ​ឡើង​ខ្ពស់​នេះ កំពុង​ហូរ​ចូល​តំបន់​ទំនាប​មួយចំនួន​ក្នុង​សង្កាត់​ចំនួន​៤ របស់​ក្រុង​ស្ទឺ​ង​ត្រែង​ជា​បណ្តើរៗ​ហើយ ។ ក្នុងនោះ​មាន​សង្កាត់​ព្រះបាទ សង្កាត់​ស្រះ​ឫស្សី សង្កាត់​ស្ទឹងត្រែង និង​សង្កាត់​សាមគ្គី​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី ក្រសួង​ធនធានទឹក និង​ឧតុនិយម​៕


 


Tag:
 ទឹកទន្លេ​មេគង្គ​
 ​ស្ទឹងត្រែង
© រក្សាសិទ្ធិដោយ thmeythmey.com