កីឡាអន្តរជាតិ
អន្តរជាតិ
Lemar ថា​សប្បាយចិត្ត​ដែល​ផ្លាស់​ចេញពី Monaco ទៅ Atletico Madrid
31, Jul 2018 , 10:39 am        
រូបភាព
Thomas Lemar បង្ហាញ​អារម្មណ៍​សប្បាយរីករាយ​ក្នុងការ​សម្រេចចិត្ត​ចាក​ចេញពី AS Monaco ទៅ​ចូលរួម​ជាមួយ Atletico Madrid ក្រោយ​បញ្ចប់​ការផ្ទេរ​ដោយ​ជោគជ័យ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​វេ​ប​សាយ​ផ្លូវការ Atletico Madrid ។​



​ខ្សែបម្រើ​វ័យ ២២ ឆ្នាំ​ដែលជា​សមាជិក​របស់​ក្រុម​ជម្រើសជាតិ​បារាំង​ដើម្បី​ទទួល​ពានរង្វាន់ FIFA World Cup ជា​លើក​ទី​២ បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​មួយ​ជាមួយ​ក្រុម​របស់លោក Diego Simeone តាំងពី​អំឡុង​ការប្រកួត​កីឡាបាល់ទាត់​ពិភពលោក​នៅ​រុស្ស៊ី ប៉ុន្តែ​ក្លិប​នៅ​អេ​ស្ប៉ា​ញ​នេះ​មិនបាន​បញ្ជាក់​ពី​ការផ្លាស់ប្តូរ​។​

«​ខ្ញុំ​សប្បាយចិត្ត​ណាស់​ដែល​បានមក​ទីនេះ​។ Antoine Griezmann និង Lucas Hernandez បាន​ប្រាប់​ខ្ញុំ​ជាច្រើន​អំពី​ក្លិប​។ ខ្ញុំ​រីករាយ​នឹង​ការសម្រេចចិត្ត​របស់ខ្ញុំ​»​។ Lemar និយាយ​ដូច្នេះ​។​



​អតីត​សមាជិក​ក្រុម Caen បន្ថែមថា​៖«​ខ្ញុំ​ដឹងថា​ក្រុម​នេះ​ត្រូវការ​ការ​កីឡាករ​ដែល​ខិតខំ​ប្រឹងប្រែង​ខ្លាំង ហើយ​ខ្ញុំ​នឹង​ផ្តល់​អ្វី​ទាំងអស់នោះ​សម្រាប់​ក្រុម​។ ប្រសិនបើ​ក្រុម​ត្រូវការ​ឲ្យ​ខ្ញុំ​រត់​ច្រើន ខ្ញុំ​នឹង​រត់​ដោយ​គ្មាន​បញ្ហា​»​។​

​ជុំវិញ​ការផ្ទេរ​របស់ Lemar ទៅកាន់​ទឹកដី Metropolitano មិនមាន​ការបង្ហាញ​ពី​តម្លៃ​ខ្លួន និង​កិច្ចសន្យា​ច្បាស់លាស់​នោះទេ​៕


Tag:
 ​បាល់ទាត់​
  Thomas Lemar
  Thomas Lemar
  Monaco
© រក្សាសិទ្ធិដោយ thmeythmey.com