ជាតិ
បោះឆ្នោត
នៅ​កោះកុង CPP បាន​សំឡេង​ជិត​៤​ម៉ឺន រីឯ​បក្ស​៤​ទៀត​បាន​ត្រឹម​ខ្ទង់ពាន់​
31, Jul 2018 , 11:43 am        
រូបភាព
ដោយ: រួបរួម
​កោះកុង​មានតែ​មួយ​អាសនៈ​ប៉ុណ្ណោះ ហើយ​បើ​យោងតាម​ការប្រកាស​លទ្ធ​ផល​បឋម​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ គណបក្ស​ប្រជាជន​កម្ពុជា បន្ត​គ្រប់គ្រង​អាសនៈ​នៅ​ខេត្ត​តំបន់​សមុទ្រ​មួយ​នេះ ជាមួយនឹង​សំឡេងគាំទ្រ​ជាង​៧៥​ភាគរយ​។​



​ខេត្តកោះកុង មាន​១៨២​ការិយាល័យ ដោយ​អ្នក​មានឈ្មោះ​ក្នុង​បញ្ជី​មាន​ចំនួន ៦៤ ៦៤៧​នាក់​។ របាយការណ៍​បឋម​បង្ហាញថា អ្នក​ទៅ​បោះឆ្នោត​មាន​៥២ ៧២៧​នាក់ ស្មើ​៨១,៥៦​ភាគរយ ក្នុងនោះ​សន្លឹកឆ្នោត​បានការ​មាន​៤៩ ៧២២​សំឡេង និង​មិនបានការ​មាន​៣០០៥ ។​

​គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​សំឡេង​៣៩ ៦៨៦ ស្មើ ៧៥,២៧​ភាគរយ រីឯ​គណបក្ស​ចំនួន​៨​ផ្សេងទៀត ទទួលបាន​សំឡេង​ចន្លោះ​ពី​ជាង​២៣០ ទៅជិត​២៨០០​សំឡេង ក្នុងចំណោម​នោះ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​៥,៣០​ភាគរយ គណបក្ស​ឆន្ទៈ​ខ្មែរ បាន​៤,៧៧​ភាគរយ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​បាន​៣,៣៦​ភាគរយ គណបក្ស​ខ្មែរ​រួបរួម​ជាតិ បាន​២,៣៥​ភាគរយ គណបក្ស​ខ្មែរ​ឈប់​ក្រ​បាន​១,៤៩​ភាគរយ​។​

​លោក ដុំ យុ​ហៀន ជា​បេក្ខជន​ពេញសិទ្ធិ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ខណៈ​លោក លី សារ៉េត លោកស្រី ឈី វ៉ា និង​លោក ទុន មាន​ប៊ុន ឈរ​ជា​បេក្ខជន​បម្រុង​៕


Tag:
 បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com