ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សញ្ញា​ព្រមាន​ទាំងនេះ​សបញ្ជាក់​ឲ្យ​ដឹងថា អ្នក​កំពុងតែ​គេង​បាត់​ដង្ហើម​ហើយ​
31, Jul 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ការ​គេង​បាត់​ដង្ហើម​នឹងធ្វើ​ឲ្យ​រំខាន​ដល់​ការដកដង្ហើម​រយៈពេល​ខ្លី​នៅពេល​កំពុងតែ​គេង​។ វា​ងាយ​ធ្វើ​ឲ្យ​មាន​ភាពគ្រោះថ្នាក់​ជាច្រើន​នៃ​ការ​គេង​មិនបាន​គ្រប់គ្រាន់​ដូចជា ការ​អស់កម្លាំង​នៅពេល​ថ្ងៃ​។ យ៉ាងណាមិញ សញ្ញា​ព្រមាន​នៃ​ការ​គេង​បាត់​ដង្ហើម​មានដូចជា​៖


  •     ការ​គេង​ស្រមុក​លឺ​ខ្លាំង និង​ស្រមុក​ជាប់​រហូតដល់​ឈ្លក់​
  •     ងងុយគេង​នៅពេល​ថ្ងៃ​
  •     ឈឺក្បាល​នៅពេល​ព្រឹក​
  •     ពិបាក​ផ្ចង់អារម្មណ៍ រៀន​សូត្រ ឬ​ចងចាំ​
  •     មាន​អារម្មណ៍​ថា​មិនល្អ ឆេវឆាវ ឬ​បាក់​ទឹកចិត្ត
  •     ស្ងួត​មាត់ ឬ​ឈឺបំពង់ករ​នៅពេល​ព្រឹក​៕
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com