ពីនេះ ពីនោះ
ព័ត៍មានសុខភាព
របប​អាហារ​ដែល​អ្នក​គួរតែ​ទទួលទាន​នៅពេល​ភ្លាត់​សន្លាក់ឆ្អឹង​
01, Aug 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ឆ្អឹង​របស់​មនុស្ស​យើង​ងាយ​នឹង​ចុះខ្សោយ​ទៅតាម​អាយុ​ណាស់​។ ចំនួន​ជាតិ​កាលស្យូម​ក្នុង​រាងកាយ​មនុស្ស​យើង​អាច​ថយចុះ​ទៅតាម​អាយុ ដូច្នេះ ភាព​ពុកផុយ​របស់​ឆ្អឹង​អាច​ងាយ​នឹង​កើតឡើង​ណាស់​។ ឆ្អឹង​ដែល​ភ្លាត់ ការបាក់​ឆ្អឹង​ទំនង​ជាង​អាច​កើតឡើង​នៅពេលដែល​ឆ្អឹង​ចុះខ្សោយ ហើយ​អាច​នឹង​ត្រូវការ​ស៊ីពេល​ច្រើន​ទៀត​ទម្រាំ​ជា​។ រឿងនេះ​អាចជា​រឿង​ដ៏​ស៊ាំចិត្ត​ណាស់​ចាប់តាំងពី​អ្នក​មិនអាច​ធ្វើ​ចលនា​រាងកាយ​បាន​ច្រើន​ដូច​មុន​។



​ក្រៅពី​សម្រាក គ្រូពេទ្យ​អាច​នឹង​ណែនាំ​ឲ្យ​អ្នក​ជ្រើសរើស​ការ​ញ៉ាំ​អាហារ​ដែល​ត្រឹមត្រូវ​ប​ន្ថែំ​ទៀត ដើម្បី​ជម្រុញ​ដល់​សុខភាព​ឆ្អឹង ការលូតលាស់​ឆ្អឹង​ដែល​បាក់ និង​របួស​ឆាប់​ជា​។ របប​អាហារ​ទាំងនោះ​មានដូចជា​៖

​ទឹក​


​ឆ្អឹង​ដែល​ភ្លាត់​អាច​កើតឡើង​នៅពេលដែល​មិនមាន​ភាព​រំអិល​គ្រប់គ្រាន់​ក្នុង​សន្លាក់​។ ការពិត​នោះ​គឺថា មនុស្ស​ភាគច្រើន​គឺ​មិនសូវ​ញ៉ាំ​ទឹកបាន​គ្រប់គ្រាន់​ឡើយ​។ រឿងនេះ​អាច​ដោយសារតែ​ការងារ​ច្រើន និង​មិនសូវមាន​ពេល​ញ៉ាំ​ទឹក​។ ជា​អ​កុស​ល្យ រឿងនេះ​អាចធ្វើ​ឲ្យ​សន្លាក់​ទៅជា​ស្ងួត និង​ពុកផុយ ដែល​ងាយ​នឹង​ភ្លាត់​បាន ដោយសារតែ​មិនមាន​ទឹករំអិល​គ្រប់គ្រាន់​ដើម្បី​ជំនួយ​ដល់​ការធ្វើ​ចលនា​កាន់តែ​ស្រួល​។ យក​ល្អ​គួរតែ​ព្យាយាម​ញ៉ាំ​ទឹក​ឲ្យ​បាន ៨​កែវ​ក្នុង​មួយថ្ងៃ​ដើម្បី​ជួយ​បង្ការ ឬ​យ៉ាងហោចណាស់​ក៏​ជួយ​សម្រួល​ដល់​ឆ្អឹង​ដែល​កំពុងតែ​ភ្លាត់​នោះបាន​ដែរ​។

​ប្រូតេអ៊ីន​

​អ្នកនឹង​ត្រូវការ​ប្រូតេអ៊ីន​ក្នុង​របប​អាហារ​បើសិនជា​អ្នក​ចង់​ការពារ​ខ្លួនឯង​ពី​បញ្ហា​ឆ្អឹង​ដូចជា ការ​ភ្លាត់ឆ្អឹង និង​ការ​បាក់បែក​ឆ្អឹង​។ ប្រូតេអ៊ីន​មិន​គ្រាន់តែ​អ្នក​អាច​ញ៉ាំ​បាន​ពី​អាហារ​ទេ តែ​វា​ក៏​ជួយ​ដល់​ការជួសជុល​សាច់ដុំ ដើម្បី​ការពារ​ឆ្អឹង​បាន​ថែម​ទៀតផង​។ បើសិណជា​អ្នក​យល់ថា​ខ្លួនឯង​ឃ្លាន ចូរ​ញ៉ាំ​អាហារ​ស​ម្រន​ណា​ដែល​សម្បូរ​ជាតិ​ប្រូតេអ៊ីន​។​

​អាហារ​សម្បូរ​ជាតិ​កាលស្យូម​

​រឿង​ផ្សេង​មួយទៀត​ដែល​អ្នក​ត្រូវ​ពិចារណា​លើ​របប​អាហារ​ក្នុងពេល​ភ្លាត់ឆ្អឹង​នោះ​គឺ ញ៉ាំ​អាហារ​ណា​សម្បូរ​ជាតិ​កាលស្យូម​។ កាលស្យូម​ជា​ជាតិ​រ៉ែ​ដ៏​សំខាន់​មួយ​ក្នុង​រាងកាយ ដើម្បី​ការពារ​ភាព​ខ្សោយ​របស់​ឆ្អឹង​។ អាហារ​ធ្វើ​ពី​ទឹកដោះគោ​គឺជា​ប្រភព​ដ៏​ល្អ​មួយ​នៃ​ជាតិ​កាលស្យូម​។ បើសិនជា​អ្នក​ញ៉ាំ​ជាតិ​កាលស្យូម​មិន​គ្រប់គ្រាន់​ទេ អ្នក​អាច​ញ៉ាំ​ជា​ប្រភេទ​ថ្នាំ​បំប៉ន​បាន​ទៅតាម​វេជ្ជបញ្ជា​របស់​គ្រូពេទ្យ​។​

​ផ្លែឈើ​រសជាតិ​ជូរៗ​

​ការ​ញ៉ាំ​ផ្លែឈើ​ដែល​ស្ថិតក្នុង​ក្រុម​ផ្លែឈើ​ជូរៗ​ក៏​អាចជា​រឿង​ល្អ​សម្រាប់​ឆ្អឹង​ដែល​ភ្លាត់​បានដែរ​។ នៅពេល​ឆ្អឹង​ភ្លាត់ សាច់ដុំ និង​ជាលិកា​ជុំវិញ​អាច​រង​ការ​រលាក​។ រឿងនេះ​អាចធ្វើ​ឲ្យ​ចុះខ្សោយ​ដល់​ប្រព័ន្ធ​ភាពស៊ាំ​បាន​។ ជាមួយនឹង​ជំនួយ​របស់​ផ្លែឈើ​ជូរៗ និង​វីតាមីន C របស់​វា មិន​គ្រាន់តែ​ជួយ​ពង្រឹង​ដល់​ប្រព័ន្ធ​ភាពស៊ាំ​ទេ ថែមទាំង​ធ្វើ​ឲ្យ​ឆ្អឹង​ជា​លឿន​ទៀតផង​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com