កីឡាអន្តរជាតិ
អន្តរជាតិ
Fans អាល្លឺម៉ង់​រាប់រយ​នាក់​ចេញមុខ​តវ៉ា​ដើម្បី​គាំទ្រ Ozil ក្រោយ​ឈប់​លេង​ឲ្យ​ជម្រើសជាតិ​
31, Jul 2018 , 8:39 pm        
រូបភាព
 ពលរដ្ឋ​អាល្លឺម៉ង់​រាប់រយ​នាក់​បាន​ប្រមូលផ្តុំ​គ្នា​ដើម្បី​បង្ហាញ​ការគាំទ្រ​ដល់ Mesut Ozil បន្ទាប់ពី​រូបគេ​បានប្រកាស​ចាកចេញ​ពី​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​ដោយសារ​មានការ​តិះ​ទាន និង​ប្រកាន់ពូជសាសន៍​កន្លងមក​។​



BBC ចុះផ្សាយ​ថា ក្រុម​អ្នកគាំទ្រ​ទាំង​នោះបាន​ប្រមូល​ផ្តុំគ្នា​នៅ​ទីក្រុង​ប៊ែ​កឡាំង ប្រទេស​អាល្លឺម៉ង់​កាលពី​ថ្ងៃទី​២៩ ខែកក្កដា​ដោយ​ពាក់អាវ​របស់ Ozil ដែលមាន​ពាក​ស្លោក​«I am Ozil» ព្រមទាំង​គ្រវីទង់ជាតិ​តួក​គី​រួមគ្នា​នឹង​ទង់ជាតិ​អាល្លឺម៉ង់​​ដោយមាន​សាមគ្គីភាព​ទៀតផង​។​

​ខ្សែបម្រើ​ក្រុម Arsenal រូបនេះ​ធ្លាប់​អះអាងថា ខ្លួន​និង​ក្រុមគ្រួសារ​បានទទួល​ការគំរាមកំហែង​តាម​ទូរ​សព្ទ និង​រើសអើង​ពូជសាសន៍​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​បន្ទាប់ពី​មិនអាច​ជួយ​ក្រុម​រហស្សនាម​ឥន្ទ្រី​ដែក​ឆ្លង​ផុត​វគ្គ​ចែក​ពូ​ល​ក្នុង​ព្រឹត្តិការណ៍ World Cup នៅ​រុស្ស៊ី​កន្លងទៅ​។​

​អតីត​សមាជិក Real Madrid វ័យ​២៩​ឆ្នាំ​ដែលមាន​សាច់ឈាម​តួ​ក​គី តែ​កើត​លើ​ទឹកដី​អាល្លឺម៉ង់ ក៏​ទទួល​ការរិះគន់​ខ្លាំងៗ​ពី សំណាក់​លោក Reinhard Grindel ប្រធាន​សមាគម​កីឡាបាល់ទាត់​អាល្លឺម៉ង់ (DFB)​ផងដែរ បន្ទាប់ពី​រូបគេ​បាន​ជួប​ជាមួយ​ប្រ​ធានា​ធិ​ប​តួ​ក​គី​លោក Recep Tayyip Erdogan ពេលធ្វើ​យុទ្ធនាការ​ឃោសនាបោះឆ្នោត ហើយ​សម្រេចចិត្ត​ឈប់​លេង​ឲ្យ​ជម្រើសជាតិ​តែម្តង​។​



Ozil បាន​សរសេរ​បែប​ឌឺដង​ទៀតថា​៖ «​ខ្ញុំ​ជា​ជនជាតិ​អាល្លឺម៉ង់ នៅពេលដែល​យើង​ឈ្នះ ហើយ​ជា​ជនអន្តោប្រវេសន៍ នៅពេល​យើង​ចាញ់​»​។​
​យ៉ាងណាក៏ដោយ​ជុំវិញ​ការលើកឡើង​របស់ Ozil ខាងលើ DFB ក៏បាន​ឆ្លើយ​បដិសេធ​ការ​ចោទ​មកលើ​ស្ថាប័ន​ខ្លួន​ផងដែរ ដោយ​លើកឡើងថា​ពួកគេ​បាន​ចូលរួម​យ៉ាងសកម្ម​នៅក្នុង​ការប្រឆាំង​ទៅនឹង​សកម្មភាព​រើសអើង​ច្រើនលើកច្រើនសារ​ក្នុងប្រទេស​អាល្លឺម៉ង់​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​។​

​សមាគម​កីឡាបាល់ទាត់​អាល្លឺម៉ង់​ថា ពួកគេ​ទទួលស្គាល់ថា​មិនបាន​ដោះស្រាយ​បញ្ហា​ឲ្យ​បានល្អ​ប្រសើរ​ពិតមែន​ជុំវិញ​ការរិះគន់​របស់​អ្នកគាំទ្រ ប៉ុន្តែ​ស្ថាប័ន​មួយ​នេះ «​ពិតជា​សោកស្តាយ​ដែល Mesut Ozil មាន​អារម្មណ៍​ថា​គាត់​មិនត្រូវ​បានការ​ការពារ​គ្រប់គ្រាន់ ហើយ​ព្រមទាំង​ប្រើពាក្យ​ប្រកាន់​ជាតិ​សាសន៍​ថែមទៀត​»៕



Tag:
 ​បាល់ទាត់​
  Mesut Ozil
  Recep Tayyip Erdogan
© រក្សាសិទ្ធិដោយ thmeythmey.com