ជាតិ
ពលរដ្ឋ​រងគ្រោះ​ដោយសារ​ទឹកជំនន់​ជាង​៤០០​គ្រួសារ​នៅ​ខេត្តស្ទឹងត្រែង ទទួល​អំណោយ​ពី​អង្គការ​ភ្លែ​ន​
01, Aug 2018 , 8:39 am        
រូបភាព
ពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ នៅខេត្តស្ទឹងត្រែង
ពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ នៅខេត្តស្ទឹងត្រែង
​ស្ទឹងត្រែង​៖ អង្គការ​ភ្លែ​ន​អន្តរជាតិកម្ពុជា បាន​យក​សម្ភារ​មួយចំនួន ទៅ​ចែកជូន​ពលរដ្ឋ​រងគ្រោះ ដោយសារ​ទឹកជំនន់​នៅ​ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង ដើម្បី​ជួយ​ដោះស្រាយ​ទុក្ខលំបាក​របស់​ពួកគេ​បណ្ដោះអាសន្ន​។​



​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា ផ្តល់​សម្ភារ​ប្រើប្រាស់​មួយចំនួន ឲ្យ​ប្រជាពលរដ្ឋ​ចំនួន​៤៣៨ ក្នុង​ចំណា​ម ១២៨៨ គ្រួសារ​ដែល​បាន​ជម្លៀស​ទៅ​ទីទួល​សុវត្ថិភាព​។ សម្ភារ​ទាំងនោះ​រួមមាន ធុង​ចម្រោះ​ទឹក មុង តុង កន្ទេល និង​សម្ភារ​ផ្សេងៗ​ទៀត ដើម្បី​សម្រួល​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​។ លោក យី គឹម​ថា​ន តំណាង​អង្គការ​ភ្លែ​ន បាន​ប្រាប់​ដល់​សារព័ត៌មាន​ថ្មីៗ​ថា ការចែក​សម្ភារ​ប្រើប្រាស់​ឲ្យ​ពលរដ្ឋ​រងគ្រោះ​នេះ ក្នុង​គោលបំណង​ឲ្យ​ពួកគាត់ មាន​សម្ភារ​គ្រប់គ្រាន់ និង​បង្ការ​សុខភាព ដើម្បី​ជៀសផុត​ពី​ជំងឺ​ផ្សេងៗ​។​



​គិត​មកដល់ពេលនេះ មាន​រយៈពេល​ជាង​មួយ​សប្ដាហ៍​ហើយ ដែល​ពលរដ្ឋ​រងគ្រោះ បន្ត​រស់នៅ​ទីទួល​មាន​សុវត្ថិភាព ក្រោយពី​ទឹកជំនន់ បាន​លិចលង់​ផ្ទះសម្បែង​របស់​ពួកគេ​។ សូមបញ្ជាក់ថា ឃុំ​មួយចំនួន ក្នុងស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង ដែល​បាន​រងគ្រោះ​ទឹកជំនន់​នេះ គឺ​ដោយសារ​ការបាក់​ទំនប់​វា​រី​អគ្គិសនី ទំនប់ Se-Pian Se Nam Noi ក្នុង​ខេត្ត Attapeu ប្រទេស​ឡាវ​៕














Tag:
 ខេត្តស្ទឹងត្រែង​
 ​ជនរងគ្រោះ​
 ​អង្គការ​ភ្លែ​ន
© រក្សាសិទ្ធិដោយ thmeythmey.com