កីឡាអន្តរជាតិ
អន្តរជាតិ
Neymar ទៅ​ចូលរួម​ជាមួយ PSG នៅ​ចិន ទោះ​ខូចចិត្ត​នៅ World Cup
02, Aug 2018 , 8:59 pm        
រូបភាព
Neymar ពេលទៅដល់ចិនដើម្បីចូលរួមជាមួយ PSG
Neymar ពេលទៅដល់ចិនដើម្បីចូលរួមជាមួយ PSG
​អ្នកគាំទ្រ​ចិន​រាប់ពាន់នាក់​បាន​ស្វាគមន៍​តារា​ឆ្នើម​ប្រេ​ស៊ី​ល Neymar នៅ​ថ្ងៃទី​២ ខែសីហា​នេះ នៅពេល​រូបគេ​បាន​ទៅដល់​ព្រលានយន្តហោះ​នៅ​ចិន ដើម្បី​ចូលរួម​ជាមួយ​ក្រុម Paris Saint-Germain ក្នុងការ​ប្រកួត​ពាន​កំដៅ​សាច់ដុំ​នៅ​ទឹកដី​អាស៊ី បន្ទាប់ពី​ទទួល​ការខកចិត្ត​ខ្លាំង​ក្រោយ​ធ្លាក់​ពី World Cup ត្រឹម​វគ្គ​៨​ក្រុម​ចុងក្រោយ​។​



អត្ថបទទាក់ទង


​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ខ្សែប្រយុទ្ធ​ថ្លៃ​បំផុត​លើ​លោក​បាន​ទៅដល់​ប្រទេស​ចិន​ដើម្បី​ចូ​រួមការ​ប្រកួត​ពាន French Super Cup នៅ​ទី​៤ ខែសីហា​នេះ​នៅ​ទីក្រុង Shenzhen ដែល PSG ត្រូវ​ប៉ះ Monaco​។ នេះ​ជាការ​បង្ហាញខ្លួន​លើកដំបូង​របស់ Neymar សម្រាប់​ក្រុម​ជើងឯក Ligue1​បារាំង ក្រោយ​អវត្តមាន​ដោយសារ​រ​បូស​ជាង​៥​ខែ ពោលគឺ​តាំងពី​ខែកុម្ភៈ​មក​។​
​អតីត​ខ្សែប្រយុទ្ធ Barcelona រូបនេះ បានទទួល​ការ​រិះ​គន​យ៉ាងខ្លាំង​អំឡុង​ព្រឹត្តិការណ៍ World Cup នៅ​រុស្ស៊ី ព្រោះ​ការធ្វើ​ពុត​ដួល ព្រមទាំង​សកម្មភាព​រំអួយ​របស់​គេ និង​មិន​អាចជួយ​ក្រុម​ជម្រើសជាតិ​ឡើងទៅ​វគ្គ​បន្ត​ក្រោយ​ចាញ់​បែលហ្ស៊ិក​ត្រឹម​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ​។​

​តារា​ឆ្នើម​វ័យ ២៦​ឆ្នាំ​រូបនេះ​បាន​ប្រាប់ AFP កាលពី​ខែកក្កដា​ក្នុង​បទសម្ភាសន៍​មួយ​ថា​រូបគេ​ខូចចិត្ត​ដល់​ថ្នាក់​លែង​ចង់ឃើញ​បាល់ ឬ​មើល​កីឡាបាល់ទាត់​តទៅទៀត ក្រោយ​ធ្លាក់​ចេញពី World Cup​។​

​តែ​ទោះបីជា​យ៉ាងណាក៏ដោយ Neymar បានទទួល​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​នៅលើ​ទឹកដី​អាស៊ី​ពី​សំណាក់​អ្នកគាំទ្រ​ចិន​ជាច្រើន​ដដែល​៕




Tag:
 បាល់ទាត់​
  Neymar
  Paris Saint-Germain
© រក្សាសិទ្ធិដោយ thmeythmey.com