ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក ហាស់ វាសនា ច្នៃ​រទេះគោ​អូស​ដោយ​កង់​ផ្សព្វផ្សាយ​សេវាកម្មរ​កដៃ​គូជីវិត​
04, Aug 2018 , 1:41 pm        
រូបភាព
​សៀមរាប​៖ ពី​មុនគេ​ធ្លាប់​ឃើញ​រទេះអូស​ដោយ​គោ​។ តែ​ពេលនេះ លោក ហាស់ វាសនា ដែលមាន​រហស្សនាម មី​ស្ទ័​រ​ម៉ាច បាន​បង្កើត​រទេះគោ តែ​អូស​ដោយ​កង់​ធាក់​វិញ​ម្ដង​។ រទេះគោ​អូស​ដោយ​កង់ បាន​ទាក់ទាញ​មហាជន​មួយចំនួន ដែល​ហាក់​ចម្លែក​ភ្នែក និង​កោតសរសើរ​ចំពោះ​គំនិត​របស់​អ្នក​ច្នៃប្រឌិត​ថ្មី​។

 
​លោក ហាស់ វាសនា ដែលជា​អ្នកបង្កើត​រទេះអូស​ដោយ​កង់ បាន​និយាយថា គោលបំណង​នៃ​ការច្នៃ​នេះ គឺ​លោក​ចង់​លើក​តម្លៃ​រទេះគោ​ខ្មែរ ដែល​ចង់​បាត់បង់​ទៅហើយ​។ លោក​ថា ក្រៅពី​គោ រទេះ​ឈើ​ទាំងនោះ​ក៏​អាច​ប្រើ​កង់​អូសទាញ​បាន​ផងដែរ​។ មួយវិញទៀត ដោយសារ​ជា​អ្នកជំនាញរ​កដៃ​គូជីវិត លោក វាសនា ក៏​ប្រើ​យានជំនិះ​ថ្មី​នេះ សម្រាប់​ផ្សព្វផ្សាយ​សេវាកម្មរ​កដៃ​គូជីវិត​សម្រាប់​អ្នក​ដែល​មិនទាន់មាន​គូ​ផងដែរ​។ 
 
​ក្រៅពី​ចង់​លើកស្ទួយ​រទេះគោ​ខ្មែរ និង​ផ្សព្វផ្សាយ​សេវាកម្មរ​កដៃ​គូជីវិត​ហើយ​នោះ លោក វាសនា ក៏មាន​បំណង​ចង់ឱ្យ​រទេះគោ​កង់​ដែល​លោក​ទើបនឹង​ច្នៃ​ថ្មី​នេះ ដឹក​ភ្ញៀវទេសចរ​កម្សាន្ត​ក្នុង​ក្រុង​ផងដែរ​។ លោក​បាន​គិតថា តាមរយៈ​រទេះគោ​នេះ នឹង​អាច​ទាក់ទាញ​ភ្ញៀវទេសចរ ហើយ​អាច​ពន្យា​ពេល​ស្នាក់នៅ​របស់​ពួកគេ​ផង​៕
 
​ព័ត៌មាន​លម្អិត​សូម​ស្ដាប់​បទ​សម្ភាស​រវាង​អ្នកសារព័ត៌មាន​ថ្មីៗ និង​លោក ហាស់ វាសនា អ្នក​ច្នៃ​រទេះគោ​អូស​ដោយ​កង់​ដូចតទៅ​៖
 
 

 






Tag:
 រទេះគោ​
  កង់​
  ហាស់ វាសនា
© រក្សាសិទ្ធិដោយ thmeythmey.com