ជាតិ
ប្រាក់ចំណូល​បុគ្គលិក និង​កម្មករ មាន​ទំហំ​ជាង​៣៥០០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ
09, Aug 2018 , 7:59 am        
រូបភាព
រូបភាពបានពី ហ្វេសប៊ុក សម្តេច ហ៊ុន សែន
រូបភាពបានពី ហ្វេសប៊ុក សម្តេច ហ៊ុន សែន
​កំពង់ស្ពឺ​៖ កម្ពុជា​រកចំណូលបាន​ជាង​៣៥០០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ លើ​ថ្លៃ​ពលកម្ម នៅតាម​រោងចក្រ សហគ្រាស​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ ដែល​បាន​ចុះបញ្ជី​ក្នុង​ក្រសួង​ការងារ   និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។​



​លោក អ៊ិត សំហេង បាន​ឲ្យ​ដឹងថា ទឹកប្រាក់​ជាង​៣​ពាន់​លាន​ដុល្លារ​នេះ បាន​ចំណាយ​ទៅលើ​កម្មករ​សរុប​ជាង​១,៥​លាន​នាក់ ក្នុង​រោងចក្រ សហគ្រាស​សរុប​១២.០០០​កន្លែង​។ របាយការណ៍​ការងារ ដែល​លោក អ៊ិត សំហេង បាន​ថ្លែង​ចំពោះមុខ​កម្មករ​រោងចក្រ​ជិត​២​ម៉ឺន​នាក់ កាលពី​ថ្ងៃទី​៨ សីហា បាន​បញ្ជាក់ថា ក្នុងចំណោម​រោងចក្រ សហគ្រាស​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ​ខាងលើ មាន​វិស័យ​កាត់ដេរ​សំលៀកបំពាក់ និង​ផលិត​ស្បែកជើង មានកម្ម​ករ​ជាង​៨៣០.០០០​នាក់  ដែល​បាន​ចំណាយ​ប្រា​ក់លើ​ថ្លៃ​កម្មករ​ជា​មធ្យម ជាង ២.០០០​លាន​ដុល្លារ ក្នុង​មួយឆ្នាំ​។​

​សូម​ស្ដាប់​សំឡេង​៖




​បើតាម​រដ្ឋមន្ត្រីក្រសួង​ការងារ​រូបនេះ រោងចក្រ សហគ្រាស​គ្រឹះស្ថាន​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ មាន​ជាង ៦​សែន​កន្លែង ដែលមាន​កម្មករ​ជាង ២,៤​លាន​នាក់ កម្មករ​វិស័យ​កសិក​ម្ម​មាន​ជាង​៤​លាន​នាក់ ពលករ​ដែល​ធ្វើការ​នៅ​បរទេស​មាន​១,២​លាន​នាក់ និង​មន្ត្រី​សាធារណៈ​ប្រមាណ​៥​សែន​នាក់​។​

​គួរ​បញ្ជាក់ថា កម្ពុជា​បាន​នាំចេញ​ផលិតផល​សំលៀកបំពាក់ និង​ស្បែកជើង​ទៅ​ទីផ្សារ​អន្តរជាតិ មានតម្លៃ​ប្រមាណ ៧,៦​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៧៕


Tag:
 សេដ្ឋកិច្ច​
  កម្មករ​
  រោងចក្រ ប្រាក់​ឈ្នួល​
  កំពង់ស្ពឺ​
© រក្សាសិទ្ធិដោយ thmeythmey.com