ជាតិ
សង្គមជាតិ
សា្ថនីយទឹកទន្លេក្នុងខេត្តចំនួន៣ មានកម្ពស់ទឹកលើសពីកម្រិតប្រុងប្រយ័ត្ន
× ក្រសួងធនធានទឹក និងឧតុនិយម បានចេញព្រឹត្តិបត្រព័ត៌មាន និងការព្យាករពីកម្ពស់ទឹកជំនន់ប្រចាំថ្ងៃទី១០ ខែសីហា ដែលមានសា្ថនីយទន្លេមេគង្គ-ស្ទឹងត្រែង ទន្លេមេគង្គ-កំពង់ចាម និងទន្លេបាសាក់-កោះខែល (ខេត្តកណ្តាល) លើសពីកម្ពស់ទឹកប្រុងប្រយ័ត្ន។
ក្នុងព្រឹត្តិបត្រព័ត៌មាន និងការព្យាករពីកម្ពស់ទឹកជំនន់នេះ បានឲ្យដឹងថា ស្ថានីយទន្លេមេគង្គ-ស្ទឹងត្រែង ទឹកមានកម្ពស់១០.៧៣ម៉ែត្រ(កម្រិតប្រុងប្រយ័ត្ន១០.៧០ម៉ែត្រ) ទន្លេមេគង្គ-កំពង់ចាម ទឹកមានកម្ពស់១៥.២៧ម៉ែត្រ(កម្រិតប្រុងប្រយ័ត្ន១៥.២០ម៉ែត្រ) និងទន្លេបាសាក់-កោះខែល ទឹកមានកម្ពស់៧.៦៥ម៉ែត្រ(កម្រិតប្រុងប្រយ័ត្ន៧.៤០ម៉ែត្រ)។
ជាមួយគ្នានេះ ស្ថាននីយទន្លេមេគង្គ-ក្រចេះ មានកម្ពស់ទឹក២១.៩៣ ដែលជិតដល់កម្រិតប្រកាសឲ្យប្រុងប្រយ័ត្នក្នុងកម្ពស់ ២២ម៉ែត្រ៕
Tag:
ទឹកទន្លេ
កំពង់ចាម
ស្ទឹងត្រែង
កោះខែល
© រក្សាសិទ្ធិដោយ thmeythmey.com