ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សេដ្ឋកិច្ច
អ្នកស្រី វី លក់​ពោត​អាំង​តាម​ចិញ្ចើមផ្លូវ​មាន​រូបមន្ត​ពិសេស និង​មាន​អតិថិជន​ច្រើន​
13, Aug 2018 , 8:19 am        
រូបភាព
​សៀមរាប​៖ ពោត​អាំង​មួយកន្លែង បាន​ទាក់ទាញ​អតិថិ​ន​ជន​ចូល​ទិញ​មិន​លស់ ហើយ​ល្បី​ថា​ឆ្ងាញ់​។ អ្នកស្រី វី ដែលជា​អ្នក​លក់បាន​បង្ហើប​ឱ្យដឹងថា ពោត​អាំង​អ្នកស្រី​មាន​រូបមន្ត​ពិសេស ទើប​ធ្វើឱ្យ​មានឱជារស​ឆ្ងាញ់ ប្លែក​ពី​ពោត​ដទៃ​។ អ្នកស្រី​ថា ចំណុច​ពិសេស​ដែល​ធ្វើឱ្យ​ពោត​ឆ្ងាញ់​នោះ គឺ​ដោយសារ​ពោត របៀប​អាំង និង​ទឹក​ខ្ទិះ​។​

 
​លក់​នៅលើ​ចិញ្ចើមផ្លូវ​តាម​បណ្ដោយ​ផ្លូវ​កូ​ម៉ៃ ក្រោយ​សារមន្ទីរ​ជាតិ​អង្គរ អ្នកស្រី វី មាន​របរ​លក់​ពោត​អាំង​នេះ​ច្រើន​ឆ្នាំ​ហើយ​។ កន្លែង​លក់​របស់​អ្នកស្រី​មិនធំ​ទេ​។ អ្នកស្រី​ថា កន្លែង​អ្នកស្រី​គឺ​យក​ពោត​ថ្មីៗ​មក​លក់ ដោយ​អ្នកស្រី​ត្រូវ​ក្រោក​ទាំងយប់ ដើម្បី​ដើររក​ទិញ​ពោត​ពី​ចម្ការ​អ្នកស្រី​ស្រុក​ឆ្ងាយ​ជិត មាននៅ​បន្ទាយស្រី និង​ហួស​ដល់​ដំ​ដែក ស្រុក​សូទ្រនិគម​ជាដើម​។​
 
​អ្នកស្រី វី មាន​លក់​ទាំង​ពោតស ដែល​ដាំ​នៅក្នុង​ស្រុក និង​ពោតក្រហម ដែល​នាំចូល​ពី​ស្រុកថៃ​។ ពោតស មាន​រសជាតិ​ឆ្ងាញ់ សាច់​ទន់ និង​ដែល​អតិថិជន​ចូលចិត្ត​ហូប​ច្រើនជាងគេ​។ ក្នុង​មួយថ្ងៃ​អ្នកស្រី​អាច​លក់​ពោត​បាន​ពី​១០០ ទៅ​២០០​ផ្លែ ក្នុងតម្លៃ​មួយ ១៥០០​រៀល ដែល​អាចឱ្យ​អ្នកស្រី​ចំណេញ​បាន​២ ទៅ​៣​ម៉ឺន​រៀល​ក្នុង​មួយថ្ងៃ​។​
 
​ចង់ដឹងថា អ្នកស្រី វី មាន​រូបមន្ត​អ្វី​ពិសេស​ទើប​ធ្វើឱ្យ​អតិថិជន​មាន​ទាំង​អ្នកជិះ​ម៉ូតូ ឡាន ឈប់​ទិញ​ពោត​អ្នកស្រី និង​សរសើរ​ថា​ឆ្ងាញ់​នោះ សូម​ស្ដាប់​បទ​សម្ភាស​រវាង​អ្នកសារព័ត៌មាន​ថ្មីៗ​ប្រចាំខេត្ត​សៀមរាប និង​អ្នកស្រី វី ដូចតទៅ​
 
 
 





Tag:
 លក់​ពោត
© រក្សាសិទ្ធិដោយ thmeythmey.com