បទយកការណ៍ / បទសម្ភាសន៍
សេដ្ឋកិច្ច
លោក កំសាន្ត រកចំណូលបានខ្ទង់២ពាន់ដុល្លារ ពីដំណាំហូបផ្លែដែលដាំលើដីចម្ការ១ហិកតា
× សៀមរាប៖ លោក អ៊ិត កំសាន្ត ជាអ្នកខេត្តព្រៃវែង និងបានមករស់នៅធ្វើចម្ការនៅភូមិចំបក់៣ដើម ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប រយៈពេល៦ឆ្នាំមកហើយ។ លោកមានផ្ទះតូចមួយខ្នងក្នុងដីចម្ការទំហំជាងមួយហិកតា ក្បែរជើងភ្នំគូលេន។ អ្នកខេត្តព្រៃវែងរូបនេះ មិនសូវទៅណាឆ្ងាយពីចម្ការនោះទេ គឺលោក ត្រូវនៅថែទាំ ដែលដំណាំហូបផ្លែជា១០ប្រភេទ ដែលហុចផលឆ្លាស់គ្នាតាមរដូវកាល។
ដំណាំទាំងនោះ មានក្រូចពោធិ៍សាត់ ក្រូចឆ្មារ ពុទ្រា ល្ហុង សាវម៉ាវ ទុរេន ខ្នុរ និងទំពាំងបាយជូរជាដើម។ លោក អ៊ិត កំសាន្ត អាចរកចំណូលបានប្រមាណ២ពាន់ដុល្លារ ក្នុង១ឆ្នាំ ពីដំណាំហូបផ្លែជាង១០មុខ ដែលខ្លួនបានដាំដុះ និងខំថែទាំលើដីចម្ការជាង១ហិកតានេះ។
សូមអញ្ជើញស្ដាប់កិច្ចសម្ភាស រវាងអ្នកស្រី អ៊ីសា រ៉ហានី អ្នកកាសែតនៃសារព័ត៌មានថ្មីៗ និង លោក អ៊ិត កំសាន្ត ដូចតទៅ៖
Tag:
អ៊ិត កំសាន្ត
ចម្ការ
ដំណាំ
ឈើហូបផ្លែ
ក្រូចពោធិ៍សាត់
ទុរេន
ខ្នុរ
ទំពាំងបាយជូរ
© រក្សាសិទ្ធិដោយ thmeythmey.com