ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អាហារ​ពេលព្រឹក​ញ៉ាំ​បែបនេះ អ្នកនឹង​ស្រក​បាន​៦​គីឡូ​ក្នុង​មួយអាទិត្យ​
02, Dec 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​អាហារ​ពេលព្រឹក​ដែល​អាចធ្វើ​ឲ្យ​អ្នកមាន​រាង​ស្អាត​បាន​។



តើ​មាន​អ្វី​ខ្លះទៅ​?

1.    អ្នក​អាច​ចិត​ផ្លែឈើ​ដែល​អ្នក​ចូលចិត្ត​ញ៉ាំ​ចំនួន​៥​មុខជា​ដុំ​តូចៗ រួច​ចាក់ទឹក​សាឡាត​ចូល រួច​អាច​យកមក​ពិ​សារបាន នោះ​អ្នកនឹង​អាច​ទទួលបាន​សារធាតុចិញ្ចឹម​បាន​គ្រប់គ្រាន់​។ ជាពិសេស អ្នក​អាច​ទទួលបាន​សារធាតុ​សរសៃ ដែល​ជួយ​អ្នក​ឲ្យ​បញ្ចេញ​ជាតិពុល​តាម​លាមក​។ ដូចនេះ អ្នកនឹង​អាចមាន​រាង​ដែល​ស្អាត​បាន​។​

2.    អ្នក​អាច​ដាំបបរ​ជាមួយ​ដំឡូងជ្វា​បាន ដោយ​អ្នក​អាច​យក​អង្ករ​ចំនួន​មួយ​ចាន​តូច លាង​ឲ្យ​ស្អាត រួច​ដាំ​ឲ្យ​ពុះ ទើប​ដាក់​ដំឡូងជ្វា​ចូល រំងាស់​ចំនួន​៣០​នាទី ដោយ​ប្រើ​ភ្លើង​តូច ជាការ​ស្រេច​។ ក្រោយ​ពេលដែល​អ្នក​បរិ​ភោគ​រួច ក្រពះ និង​ពោះវៀន​អ្នកនឹង​ដំណើរ​ការល្អ  ដោយ​ជួយ​ជម្រះ​សារធាតុពុល​ទាំងឡាយ​ឲ្យ​ចេញមកក្រៅ​អស់​បាន​។​

3.    អ្នក​ក៏​អាច​យកនំ​បុ័ង​ដែល​ធ្វើ​ពី​ស្រូវ​សាលី​មក​ធ្វើជា​អាហារ​ពេលព្រឹក​ផងដែរ ព្រោះ​នំ​បុ័ង​ប្រភេទ​នេះ អាចជួយ​ធ្វើ​ឲ្យ​អ្នក​មិន​ឡើង​ទម្ងន់​ឡើយ ថែមទាំង​អាចធ្វើ​ឲ្យ​អ្នក​ស្រក​ទម្ងន់​ផងដែរ​។ ដូចនេះ អ្នក​អាច​យក​អាហារ​៣​ប្រភេទ​នេះ មក​ធ្វើ​អាច​អាហារ​ពេលព្រឹក​របស់​អ្នក ដើម្បី​អាច​រក្សា​រូបរាង​ដែល​ស្អាត​មួយ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com