ជាតិ
សង្គមជាតិ
ត្រី​ផ្សោត​សមុទ្រ​១​ក្បាល ទម្ងន់​ជាង​១០០​គីឡូ​ងាប់ ដោយសារ​ស៊ី​ស្បោង​ប្លា​ស្ទីក​
15, Aug 2018 , 7:19 pm        
រូបភាព
រូបភាពពីហ្វេសប៊ុក ខៀវ កញ៉ារិទ្ធ
រូបភាពពីហ្វេសប៊ុក ខៀវ កញ៉ារិទ្ធ
ដោយ:
​ព្រះសីហនុ​៖ ត្រី​ផ្សោត​សមុទ្រ​១​ក្បាល មាន​ទម្ងន់​ជាង ១០០​គីឡូក្រាម ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​ងាប់​អណ្ដែត​មក​ទើរ នៅលើ​ឆ្នេរ​សុ​ទ្រ​កោះរ៉ុង​សន្លឹម នា​ថ្ងៃទី​១៥ ខែសីហា នេះ​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក លោក ខៀវ កញា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ។



​លោក ខៀវ កាញា​រី​ទ្ធ ដែល​ទទួលបាន​ព័ត៌មាន​ពី​មន្ទីរ​ខេត្ត​ព្រះសីហនុ បាន​បញ្ជាក់ថា មូលហេតុ​បណ្ដាលឱ្យ​ត្រី​សមុទ្រ​ដ៏​កម្រ​នេះ​ងាប់ ប្រហែល​មកពី​វា​បាន​ស៊ី​ចំណីអាហារ​សេសសល់ ​ខ្ចប់​ក្នុង​ស្បោង​ប្លា​ស្ទិក​ច្រើន​លើស​កំ​ណ​ត់ ដែល​អ្នក​ទេចរ​បោះចោល​ពេលធ្វើ​ដំណើរ​តាមផ្លូវ​សមុទ្រ​។ មន្ត្រី​ជំនាញ​ដែល​បាន​ពិនិត្យ​សាកសព​ត្រី​ផ្សោត​នេះ បាន​ឃើញថា កញ្ចប់​ចំណី​ច្រក​ស្បោង​ប្លា​ស្ទិក នៅក្នុង​មាត់​ត្រី​ផ្សោត​។



​ពលរដ្ឋ​ដែល​បាន​ប្រទះឃើញ​សាកសព​ត្រី​ផ្សោត​សមុទ្រ​១​ក្បាល​នេះ ឲ្យដឹងថា ទំនងជា​វា​បាន​ស្លាប់​ច្រើន​ថ្ងៃ​មកហើយ មុននឹង​អណ្តែត​មកដល់​ឆ្នេរ​កោះរ៉ុង​សន្លឹម​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​៕




Tag:
 ត្រី​ផ្សោត​សមុទ្រ​
 ​ខៀវ ក​ញ៉ា​រិ​ទ្ធ​
© រក្សាសិទ្ធិដោយ thmeythmey.com