ជាតិ
បោះឆ្នោត
​​​ន​យោ​បាយ​ជាតិ​
បេក្ខជន​ជាប់ឆ្នោត​៖ សម្តេច ហេង សំរិន ៨៤​ឆ្នាំ ចាស់​ជាងគេ លោក យឹម លាត ៣២​ឆ្នាំ ក្មេង​ជាងគេ​
15, Aug 2018 , 9:15 pm        
រូបភាព
លោក យឹម លាត វ័យ៣២ឆ្នាំ និងសម្តេច ហេង សំរិន វ័យ​៨៤ឆ្នាំ
លោក យឹម លាត វ័យ៣២ឆ្នាំ និងសម្តេច ហេង សំរិន វ័យ​៨៤ឆ្នាំ
ដោយ: ថ្មីៗ
​ក្នុងចំណោម​បេក្ខជន​ជាប់ឆ្នោត​ទាំង​១២៥​រូប​របស់​គណបក្ស​ប្រជាជន​កម្ពុជា នា​នីតិកាល​ទី​៦​នេះ សម្តេច ហេង សំរិន អាយុ​៨៤ ដែល​ឈរ​នៅ​មណ្ឌល​ត្បូងឃ្មុំ មាន​វ័យ​ចំណាស់​ជាងគេ រីឯ​បេក្ខជន​ជាប់ឆ្នោត​ដែល​ក្មេង​ជាងគេ​បំផុត គឺ​លោក យឹម លាត នៅ​មណ្ឌល​កំពង់ធំ ដោយ​លោក​មាន​វ័យ​ត្រឹម​៣២​ឆ្នាំ​។​



​តាម​បញ្ជីរាយនាម​ដែល​ផ្សាយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បេក្ខជន​ជាប់ឆ្នោត​ពីររូប​ដែល​វ័យ​លើស​៨០​ឆ្នាំ គឺ​សម្តេច ហេង សំរិន (៨៤​ឆ្នាំ​) និង​សម្តេច គង់ សំអុល (៨២​ឆ្នាំ​)​។​

​បេក្ខជន​ជាប់ឆ្នោត​២៤​នាក់ មាន​អាយុ​ចន្លោះ​ពី​៧០ ទៅ​៧៧​ឆ្នាំ ដោយ​លោកស្រី ពៅ សាវឿន នៅ​មណ្ឌល​សៀមរាប ជា​ស្ត្រី​ដែលមាន​វ័យ​ចំណាស់​ជាងគេ (៧១​ឆ្នាំ​) បន្ទាប់មក មាន​លោកស្រី លី គឹម​លៀង (៧០​ឆ្នាំ​) និង​លោកស្រី និ​ន សា​ផុន (៧០​ឆ្នាំ​)​។​

​បេក្ខជន​ជាប់ឆ្នោត​៧៣​រូប មាន​អាយុ​ចន្លោះ​ពី​៦០​ទៅ​៦៩​ឆ្នាំ​។ លោកស្រី បាន ស្រីមុំ នៅ​មណ្ឌល​ប៉ៃលិន ជា​បេក្ខជន​ជាប់ឆ្នោត​ដែលមាន​វ័យក្មេង​ជាងគេ​ក្នុងចំណោម​ស្ត្រី (៤៣​ឆ្នាំ​)​។ ក្រៅពីនេះ តំណាងរាស្ត្រ ៨​រូប មាន​អាយុ​ក្រោម​៤០​ឆ្នាំ​។​

​លោក យឹម លាត នៃ​មណ្ឌល​កំពង់ធំ មាន​វ័យ​ទើបតែ​៣២​ឆ្នាំ ដោយ​ក្មេង​ជាង លោក សុខ សូ​កាន (៣៥​ឆ្នាំ​) លោក ហ៊ុន ម៉ា​នី (៣៦​ឆ្នាំ​) លោក លោក នន វាសនា (៣៦​ឆ្នាំ​) លោក ស សុខា (៣៧​ឆ្នាំ​) លោក ម៉ាត់ សេត (៣៨​ឆ្នាំ​) លោក សាយ សំ​អាល់ (៣៨​ឆ្នាំ​) និង លោក ឃឹ​ង នុ​ភាព (៣៩​ឆ្នាំ​)៕











© រក្សាសិទ្ធិដោយ thmeythmey.com