ពីនេះ ពីនោះ
ពាក្យ​«​ប្រណិត​» ក៏​អាច​សរសេរ​បាន​ពីរ​យ៉ាង​ផ្សេងទៀត
18, Aug 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ «​ប្រណិត​» ដែល​មានន័យថា ឧ​ត្ត​ម​,​ថ្លៃថ្លា​,​ផ្ចិតផ្ចង់​, ស្រស់​បញ្ចង់​, ឆើតឆាយ​,​រលើបរលង់​,​ឆ្ងាញ់​ពិសា អាច​សរសេរ ជា «​ប្រណីត​» ឬ​«​ប​ណិ​ត​» ក៏បាន សុទ្ធតែ​ត្រឹមត្រូវ​ដូចគ្នា​ទាំងអស់​។ នេះ​បើតាម សម្តេចព្រះសង្ឃរាជ ជួន ណាត ដែល​បាន​បកស្រាយ​ក្នុង​វចនានុក្រម​ខ្មែរ​។



«​ប្រណិត​» ឬ​«​ប្រណីត​» ឬ​«​ប​ណិ​ត​» ជា​សំស្ក្រឹត និង​បាលី ដែល​ប្រាប់​ពី របស់​ផ្ចិតផ្ចង់​អស់ពី​ចិត្ត​។ ឧទាហរណ៍​៖ ឈើ​ប្រណីត​នេះ មានតម្លៃ​ថ្លៃ ដែល​គ្មាន​ឈើ​ណា​ប្រដូច​បាន​។

​នៅមាន​ពាក្យ​ផ្សេងទៀត ដែល​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​បញ្ជាក់ថា អាច​សរសេរ​តាមរបៀប​ណា​ក៏បាន មានដូចជា   «​លំហ​»​សរសេរ​ជា​«​លម្ហ​» ឬ​«​រំហ​» ឬ​«​រម្ហ​»​ក៏បាន​, «​សង្ហារិម​» សរសេរ​ជា​«​សំហារិម​»​ក៏បាន​, «​សាលា​ដិ៍ សរសេរ​ជា «​សាលាដ​» ក៏បាន​, «​ពិសា​» សរសេរ​ជា «​ពីសា​» ក៏បាន​, «​ផ្លោង​»​សរសេរ​ម្យ៉ាង​ទៀតថា «​ប្លោង​»​ក៏បាន​, «​ជៀស​» សរសេរ​ជា «​ចៀស​» ក៏ត្រូវ​ដូចគ្នា​ដែរ​។​ល​៕


Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com