ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក គឹម សុខ ត្រូវបាន​ដោះលែងហើយ
17, Aug 2018 , 9:48 am        
រូបភាព
ព្រះសង្ឃ និងប្រជាពលរដ្ឋ ទៅទទួលលោក គឹម សុខ ពេលចេញពីពន្ធនាគារព្រៃស នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨
ព្រះសង្ឃ និងប្រជាពលរដ្ឋ ទៅទទួលលោក គឹម សុខ ពេលចេញពីពន្ធនាគារព្រៃស នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨
លោក គឹម សុខ អ្នកវិភាគ​នយោបាយ ត្រូវបាន​តុលាការ​រាជធានី​ភ្នំពេញ សម្រេច​ដោះលែង​នៅ​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២0១៨​នេះ ក្រោយពី​លោក បាន​អនុវត្ត​ទោស គ្រប់​តាម​កាលកំណត់​។​
​តុលាការ បានកំណត់​ឲ្យ​លោក គឹម សុខ ជាប់ឃុំ​រយៈពេល​មួយឆ្នាំ​កន្លះ​។ លោក បាន​ជាប់ឃុំ​តាំងពី​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២0១៧​មក​។



លោក ជូង ជូងី មេធាវីរបស់លោក គឹម​ សុខ បានប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទយ៉ាងដូច្នេះថា៖«គេដោះលែងគាត់ហើយ នៅម៉ោង៩កន្លះព្រឹកនេះ។ ខ្ញុំ ក៏បានទៅទទួលគាត់នៅពន្ធនាគារដែរ»។ 
 
​តុលាការ​រាជធានី​ភ្នំពេញ  ចោទប្រកាន់​អ្នកវិភាគ​រូបនេះ ពី «​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ​» និង  «​បទ​ញុះញង់ ឲ្យ​មាន​ភាពវឹកវរ​ដល់​ស​ន្តិ​សុខ​សង្គម​»​។ បើតាម​តុលាការ មូលហេតុ ដែល​លោក​រង​បទ​ចោទ​បែបនេះ គឺ​ដោយសារតែ​លោក ចោទ​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ថា នៅ​ពី​ក្រោយខ្នង​នៃ​អំពើ​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី​៕ 
 


 

Tag:
 ​គឹម សុខ​
  តុលាការ
© រក្សាសិទ្ធិដោយ thmeythmey.com