កំណាព្យ
ជាតិ
អាណត្តិ​ទី​៦ សូមកុំ​ឲ្យ​មាន​មន្ត្រី​គ្រាប់​ល្ពៅ​ទី​១ និង​ទី​២
18, Aug 2018 , 8:29 am        
រូបភាព
ដោយ:
​បទ ពាក្យ​៨

 
-​ចាត់ចែង​ចែកចាយ​រាយរៀប​សេចក្តី​ ​រឿង​មន្ត្រី​អង្គ​ក្សត្រ​ចាត់​ពិសោធន៍​
​ដោយ​ឲ្យ​គ្រាប់​ល្ពៅ​ស្ងោរ​ដាំ​ទ្រង់​ផ្តោត​ ​ក្រោយ​ពិសោធន៍​ទ្រង់​ស្គាល់​មន្ត្រី​ច្បាស់​។​
-​ក្រុម​មួយ​ទូល​ថា​ល្ពៅ​ពូជ​ល្អ​ក្រៃ​ ​ដាំ​ដក​ដៃ​លូតលាស់​ផ្លែ​ច្រើនណាស់​
​ដឹក​ទាំង​រទេះ​មក​ថ្វាយ​អម្ចាស់​ ​ស្តាយ​ពេក​ណាស់​មាន​អ្នក​ស្ទាក់​ពារ​ពាំង​។​
-​ក្រុម​ពីរ​ថា​ដាំ​បាន​ផ្លែ​ច្រើន​ដែរ​ ​ក៏​ប៉ុ​ន្ត​មិនបាន​ដឹក​មក​វាំង​
​ក្រុម​បី​ថា​ដាំ​មិនបាន​បាំង​រាំង​ ​ភ្លេច​រវាំង​កណ្តុរ​កាត់​ឆី​ហ្មត់​។​
-​ក្រុម​បួន​ឆ្លើយ​ត្រង់​មិន​បង្អង់​ឡើយ​ ​​គ្រាប់​ស្ងោរ​ហើយ​ក្រាបទូល​ពិតប្រាកដ​
​ដាក់​ដាំ​មិន​ដុះ​ទូលបង្គំ​ស្បថ​ ​​អង្គ​ក្សត្រ​កត់ចំណាំ​ចាំ​មុខ​ជាក់​។​
-​មន្ត្រី​ចុងក្រោយ​គួរ​ឲ្យ​សរសើរ​ ​ស្ម័គ្រ​បម្រើ​ក្សត្រ​ស្មោះ​ដោយ​ពុំ​លាក់​
​ក្រុម​មួយក្រុម​ពីរ​មិនអាច​ពឹងពាក់​ ​​ក្រុម​បី​អ្នក​អាច​អប់រំ​ប្រើ​បាន​។​
-​ក្រុម​មួយក្រុម​ពីរបែប​មាន​ច្រើន​ដែរ​ ​នៅ​ស្រុក​ខ្មែរ​ធ្វើ​ឲ្យ​រាស្ត្រ​រំខាន​
​កុហក​ភរភូត​អួត​បង្វែងដាន​   ​​តើ​ឈរ​បាន​ទៀត​ទេ​អាណត្តិ​នេះ​?​

© រក្សាសិទ្ធិដោយ thmeythmey.com