ជាតិ
អត្ថបទពាណិជ្ជកម្ម
​ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា (​កូ​កា​-​កូ​ឡា​) ប្រកាស​បើក​ការប្រកួត​បាល់ទាត់​ពាន​អា​ឃ្វ័​រ​រៀស (Aquarius Cup) លើកដំបូង​នៅ​កម្ពុជា​
18, Aug 2018 , 9:58 am        
រូបភាព
 ​ភ្នំពេញ ថ្ងៃទី​១៦ ខែសីហា​ឆ្នាំ 2018៖  ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា (​កូ​កា​-​កូ​ឡា​)​បានប្រកាស​បើក ការប្រកួត​បាល់ទាត់​ពា​ន​អា​ឃ្វ័​រ​រៀស (Aquarius Cup)  លើកដំបូង​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។  កីឡាករ​ចូលរួម​ការប្រកួត​ដណ្តើមពាន នេះ មាន​ចំនួន 56 ក្រុម មាន​អាយុ​ចាប់ពី 16 ឆ្នាំ​ឡើងទៅ ដែល​មកពី​ទូទាំងប្រទេស ដើម្បី​ចូលរួម​ប្រកួតប្រជែង​ដណ្តើមយក​ពានរង្វាន់​ដូចជា​៖ ពានរង្វាន់​ទីមួយ ជាមួយ​ទឹកប្រាក់​សុទ្ធ USD 4.500 (​បួន​ពាន់​ដុល្លារ​អាមេរិក​)  រង្វាន់​ទី​ពីរ​ព្រមជាមួយ​ទឹកប្រាក់​សុទ្ធ​ចំនួន USD 2.200 (​ពីរពាន់​ពីរ​រយ​ដុល្លារ​អាមេរិក​)  រង្វាន់​ទី​បី​ជាមួយ​ទឹកប្រាក់​សុទ្ធ​ចំនួន USD 1.500  (​មួយ​ពាន់ ប្រាំ​រយ​ដុល្លារ​អាមេរិក​) និង​រង្វាន់​ទី​បួន​ជាមួយ​ទឹកប្រាក់​សុទ្ធ​ចំនួន USD 750  (​ប្រាំពីរ​រយ​ហាសិប ដុល្លារ អាមេរិក​)​។​
 
​ក្រុម​នីមួយៗ​បាន​ចុះឈ្មោះ​ជាមុន​ជាមួយនឹង​គណកម្មការ​រៀបចំ​ការប្រកួត ហើយ ការប្រកួត​នឹង​ប្រព្រឹត្តទៅ ចាប់ពី​ថ្ងៃទី 20 ខែសីហា ដល់​ថ្ងៃទី​22 ខែកញ្ញា​នៅ​ទីលានកីឡា King Sports អគារ​លេខ 168 ផ្លូវ​លេខ 263 រាជធានី​ភ្នំពេញ​។ រាល់​ការប្រកួត​ទាំងអស់​នឹងត្រូវ​ធ្វើឡើង​ក្រោម​អធិបតីភាព​របស់​អាជ្ញា​កណ្តាល ដែល​ទទួល ស្គាល់​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​។​
 

 
«​យើង​មាន​មោទនភាព​ក្នុង​ការរៀបចំ​ការប្រកួត​បាល់ទាត់​ពាន​អា​ឃ្វ័​រ​រៀស (Aquarius Cup) នេះ​ដែល មិន ត្រឹមតែ​ជាការ​ប្រកួត​កីឡាបាល់ទាត់​តែប៉ុណ្ណោះ​ទេ តែ​ក៏​ជា​ឱកាស​មួយ​សម្រាប់​កីឡាករ​ដើម្បី​បញ្ចេញ​សកម្មភាព និង​បង្ហាញ​ពី​ការ​ឲ្យ​តម្លៃ​របស់​ពួកគេ​ចំពោះ មិត្តភាព ការងារ​ជា​ក្រុម សាមគ្គីភាព និង​ការគោរព​គ្នា តាមរយៈ​ចំណង់​ចំណូលចិត្ត​របស់​ពួកគេ​ចំពោះ​កីឡា​នេះ​។ 

 
​ក្នុងនាម​ជា​ដៃគូ​សហការ​ជា​ផ្លូវការ​នៃ​ការប្រកួត​បាល់ទាត់​ពិភពលោក FIFA World Cup 2018 ដែល​ទើប​បញ្ចប់​នាពេល​ថ្មីៗ​នេះ អា​ឃ្វ័​រ​រៀស យល់ថា​មនុស្ស​គ្រប់រូប​បំពេញការងារ​បានល្អ​បំផុត​នៅពេលដែល​ពួកគេ​មាន​ជាតិ​ទឹក​គ្រប់គ្រាន់​ក្នុង​សារពាង្គកាយ » នេះ​បើតាម​សម្តី​របស់លោក មាស​វុត្ថា នាយក​ផ្នែក​លក់​ប្រចាំ​ប្រទេស នៃ​ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា​(​កូ​កា​-​កូ​ឡា​)​។​
 

 
​ពានរង្វាន់​បាល់ទាត់​អា​ឃ្វ័​រ​រៀស (Aquarius Cup) គឺជា​គំនិត​ផ្តួចផ្តើម​ចុងក្រោយ​បំផុត​របស់​ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា ដើម្បី​ចែករំលែក​ជាមួយ​ប្រជាជន​កម្ពុជា​នូវ​ភេសជ្ជៈ​ជាតិ​រ៉ែ បង្កើន​ភាពស្វាហាប់​។ អា​ឃ្វ័​រ​រៀស បំបាត់​ភាព​ស្រែក​ទឹក និង​បំពេញ​ជាតិ​ទឹកបាន​ឆាប់រហ័ស​ដល់​រាងកាយ​។ ផលិតផល​អា​ឃ្វ័​រ​រៀស​ត្រូវបាន​ណែនាំ​មក​ទីផ្សារ​កម្ពុជា​លើកដំបូង​នៅក្នុង​ឆ្នាំ​2014 ដោយ​ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា (​កូ​កា​-​កូ​ឡា​) ហើយ​ផលិតផល​នេះ​ទទួលបាន​ការពេញនិយម​យ៉ាងខ្លាំង​ពី​សំណាក់​អតិថិជន​និយម​លេង​កីឡា ដែល​ពួកគាត់​កំពុង​ស្វែងរក​ប្រភេទ​ភេសជ្ជៈ​ដែល​បំពេញ​ជាតិ​ទឹ​ត្រឡប់មក​រាងកាយ​វិញ​សំរាប់​ប្រទេស​ក្នុង​តំបន់​អាកាសធាតុ​ត្រូ​ពិ​ក​ដូច​កម្ពុជា​យើង​នេះ​។​

 
​អា​ឃ្វ័​រ​រៀស គឺជា​ពាណិជ្ជសញ្ញា​មួយ​ក្នុងចំណោម​ពាណិជ្ជសញ្ញា​ល្បី ៗ ចំនួន 20 របស់​ក្រុមហ៊ុន​កូ​កា​-​កូ​ឡា ហើយ​បាន​ក្លាយជា​ពាណិជ្ជសញ្ញា​ដែល​ឈានមុខ​គេ ចំណាត់ថ្នាក់​លេខ 1 ផ្នែក​បំពេញ​ជាតិ​ទឹក នៅក្នុង ប្រទេស​ជប៉ុន​។ នៅ​ប្រទេស​កម្ពុជា អា​ឃ្វ័​រ​រៀស គឺជា​ពាណិជ្ជសញ្ញា​ដ៏​មាន​ប្រជាប្រិយភាព និង​លេចធ្លោ ក្នុងចំណោម​ប្រភេទ​ផលិតផល ដែលមាន​ការប្រកួតប្រជែង​ខ្ពស់​។​
 

 
​អា​ឃ្វ័​រ​រៀស ផ្សំ​ឡើង​ពី​គ្រឿងផ្សំ​ជាច្រើន​រួមមាន​៖ អំបិល សូ​ដ្យូ​ម វីតាមីន B (B3, B5, B6, B12) ជាតិ​ស្ករ ហ្វ្រូ​ច​តូ​ស ប៉ូ​តា​ស្យូ​ម​ផូស្វាត និង​ហ្គា​រ៉ា​ណា ដែល​ជួយ​កាត់បន្ថយ​អារម្មណ៍​នឿយហត់​អស់កម្លាំង​។ អា​ឃ្វ័​រ​រៀស អាចជួយ​ដល់​រាងកាយ​ឲ្យ​ងាយ​ឆាប់​ស្រូបយក​សារធាតុចិញ្ចឹម ពី​ប្រព័ន្ធ​រំលាយ​អាហារ​ទៅកាន់​សរសៃឈាម​។ លើសពីនេះទៅទៀត សូ​ដ្យូ​ម គឺជា​ជាតិ​រ៉ែ​ចម្បង​មួយ​ប្រភេទ ដែល​ងាយ​បាត់បង់​តាមរយៈ​ការបញ្ចេញ​ញើស វា​មាន​វត្តមាន​នៅក្នុង​អា​ឃ្វ័​រ​រៀស ដែល​អាចជួយ​ឱ្យ​រាងកាយ​របស់​យើង​រក្សា​នូវ​ជាតិ​ទឹក និង​បំពេញ​មកវិញ​នូវ ការបាត់បង់​ជាតិ​ទឹក​។​
 
​អ្នកស្រី​គង់ កុសល នាយិកា​ផ្នែក​ពាណិជ្ជកម្ម​ប្រចាំ​ប្រទេស នៃ​ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា​(​កូ​កា​-​កូ​ឡា​) បាន​មានប្រសាសន៍ថា ដើម្បី​ឆ្លើយតប​ទៅនឹង​ការផ្លាស់ប្តូរ​យ៉ាង​ឆាប់រហ័ស​នៃ​រសជាតិ និង​តម្រូវការ​របស់​អតិថិជន ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា (​កូ​កា​-​កូ​ឡា​) បានផ្តល់​នូវ​ប្រភេទ​ផលិតផល​ដែលមាន​គុណភាព​ខ្ពស់​ជាមួយ នឹង​ការចាប់ផ្តើម នាពេល​ថ្មីៗ​កន្លងទៅ​នូវ Coca-Cola Zero, Coca-Cola Coffee, Sprite Zero, Minute Maid Refresh ...​។​ល​។ ផលិតផល​ទាំងនេះ​បន្ថែម​ទៅលើ​ការប្តេជ្ញា​របស់​ក្រុមហ៊ុន​ក្នុងការ​ផ្តល់ជូន​នូវ​ជម្រើស ជាច្រើន ដែល​អនុញ្ញាតឱ្យ​អតិថិជន​ជ្រើសរើស​ផលិតផល​ណាមួយ​ដែល​សមស្រប​ទៅនឹង​រស​ជាតិ របៀប​រស់នៅ និង របប​អាហារ​របស់​ពួកគេ​។ ការចាប់ផ្តើម​ដំណើរការ​នៃ​ប្រភេទ អា​ឃ្វ័​រ​រៀស​វី​ជី (Aquarius Veggies) ដែលមាន​រស់ជាតិ​ឆ្ងាញ់​ចម្រាញ់​ចេញពី​ផ្លែឈើ និង​បន្លែ​ចំនួន 8 មុខ  កាលពីដើមឆ្នាំ 2018 ជាថ្មី​ម្តងទៀត បង្ហាញ​ពី​ការច្នៃប្រឌិត​ផលិតផល​ថ្មី និង​ការយល់ដឹង​អំពី​តម្រូវការ​របស់​អតិថិជន​អ្នក​ញាំ នៅ​ប្រទេស កម្ពុជា​។​
 
​បច្ចុប្បន្ន អា​ឃ្វ័​រ​រៀស ក្លា​សិ​ក និង អា​ឃ្វ័​រ​រៀស​វី​ជី (Aquarius Veggies) មាន​ក្នុង​ចំណុះ 330ml ជា​កំប៉ុង និង ប្រភេទ​ដប​ជ័រ 390ml  ហើយ​ប្រភេទ​វេច​ខ្ចប់​នីមួយៗ​នៃ​អា​ឃ្វ័​រ​រៀស មាន​បញ្ជាក់​យ៉ាង​ទូលំទូលាយ​អំពី​ព័ត៌មាន អំពី​គ្រឿងផ្សំ  ព្រមទាំង​អាហារូបត្ថម្ភ​ផងដែរ​។​
 
​អំពី​ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា (​កូ​កា​-​កូ​ឡា​)
ជា​ក្រុមហ៊ុន​ភេសជ្ជៈ​គ្មាន​ជាតិ​ស្រវឹង ឈានមុខ​គេ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា 
​ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា កូ​កា​-​កូ​ឡា (CBC) ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ ១០០% របស់​សម្ព័ន្ធ​ក្រុមហ៊ុន Bottling Investments Group (BIG) ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ ១០០% របស់​ក្រុមហ៊ុន​កូ​កា​-​កូ​ឡា​។ CBC មាន​មោទនភាព​ក្នុងនាម​ជា​អ្នក​ផលិត ផ្គត់ផ្គង់  និង​អ្នក​ចែកចាយ​ទទួលបាន​សិទ្ធិផ្ដាច់មុខ​របស់​ក្រុមហ៊ុន កូ​កា​-​កូ​ឡា និង​សម្រាប់​ផលិតផល​ក្រុមហ៊ុន Monster Energy Company ក្នុងប្រទេស​កម្ពុជា​។​
 
CBC គឺជា​រោងចក្រ​ថ្មី​បំផុត​របស់​ក្រុមហ៊ុន​កូ​កា​-​កូ​ឡា នៅក្នុង​តំបន់​អាស៊ី​។ រោងចក្រ​នេះ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ គ្របដណ្ដប់​លើ​ផ្ទៃដី ១២,៥ ហិកតា ហើយ​មាន​ទំហំ​ធំ​ជាង​ទីតាំង​ចាស់​រហូតដល់​ទៅ ១០ ដង​។ 
​រោងចក្រ​ថ្មី​នេះ​បាន​ជួយ​បង្កើន​សមត្ថភាព​ផលិត​របស់​យើង​បាន​ច្រើន ដើម្បី​បំពេញតម្រូវការ​របស់​អតិថិជន និង​អ្នកប្រើប្រាស់​ក្នុងស្រុក​របស់​យើង នាពេល​បច្ចុប្បន្ន និង​នាពេល​អនាគត ។ 
 
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​៖​កញ្ញា ឡាវ ស្រី​ដែ​ត ប្រធាន​ផ្នែក​សហប្រតិបត្តិការ និង​កិច្ចការ​សាធារណៈ​របស់​ក្រុមហ៊ុន តាមរយៈ [email protected] 
 

© រក្សាសិទ្ធិដោយ thmeythmey.com