ជាតិ
ខ្មែរ​មូស្លីម​៥​រូប ជាប់​ជា​តំណាងរាស្ត្រ​នីតិកាល​ទី​៦
18, Aug 2018 , 6:29 pm        
រូបភាព
​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ឆ្នាំ​២០១៨ ត្រូវបាន​គណកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត បានប្រកាស​លទ្ធផល​ជា​ផ្លូវការ​ហើយ​កាលពី​ថ្ងៃទី​១៥ ខែសីហា​។ លទ្ធផល​ជា​ផ្លូវការ គឺ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ដណ្ដើម​កៅអី​ទាំង​១២៥​របស់​រដ្ឋសភា ដែលមាន​គណបក្ស​ចូលរួម​ប្រកួតប្រជែង​ចំនួន​២០​។ ក្នុងចំណោម​តំណាងរាស្ដ្រ​ទាំង ១២៥​នោះ គេ​សង្កេតឃើញ​មាន​ខ្មែរ​មូស្លីម​ចំនួន​៥​រូប បាន​ជាប់​ឈ្មោះ​ជា​តំណាងរាស្ដ្រ​នៅតាម​មណ្ឌល​ផ្សេងៗ​។​

 
​បេក្ខជន​តំណាងរាស្ដ្រ​ជា​ខ្មែរ​មូស្លីម​ទាំង​៥ រូប រួមមាន​៖
 
​ទី​១ លោក ហ្សាការីយ៉ា អាដាម អតីតរដ្ឋមន្ត្រី​ប្រតិភូអម​នាយករដ្ឋមន្ត្រី​ក្នុងគណ​រដ្ឋមន្ត្រី​នា​នីតិកាល​ទី​៥ ក្លាយជា​តំណាងរាស្ដ្រ​មណ្ឌល កណ្តាល 
 


​ទី​២ លោក អូស្មាន ហាស្សាន់ អតីតរដ្ឋមន្ត្រីប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជា ក្លាយជា​តំណាងរាស្ដ្រ​មណ្ឌល ភ្នំពេញ 
 

 
​ទី​៣ លោកស្រី កុប ម៉ា​រី​យ៉ា​ស ជា​រដ្ឋលេខាធិការ​ក្រសួង កិច្ចការនារី ក្លាយជា​តំណាងរាស្ដ្រ​មណ្ឌល កំពង់ឆ្នាំង 
 

 
​ទី​៤ លោក ម៉ូត យូ​សុះ បច្ចុប្បន្ន​ជា​ប្រធាន​គណៈ​ចលនា​សាសនិក​ឥស្លាម​របស់​គណបក្ស​ប្រជាជន​កម្ពុជា ខេត្ត​ត្បូងឃ្មុំ ក្លាយជា​តំណាងរាស្ដ្រ​មណ្ឌល ត្បូងឃ្មុំ 
 

 
​ទី​៥ លោក ម៉ាត់ សេត មាន​តួនាទី​ជា​ប្រធាន​សម្ព័ន្ធ​យុវជន​មូស្លីម​កម្ពុជាសាខាខេត្ត កំពត និង​ជា​អនុប្រធាន​គណៈ​ចលនា​ឥស្លាម​របស់​គណបក្ស​ប្រជាជន​កម្ពុជា ខេត្តកំពត ក្លាយជា​តំណាងរាស្ដ្រ​មណ្ឌល កំពត​៕
 

 
 
 

Tag:
 នយោបាយ​ជាតិ បោះឆ្នោត​
© រក្សាសិទ្ធិដោយ thmeythmey.com